នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ សមាគមអាដហុក ជួយជនរង គ្រោះដោយ ករណីជួញ ដូរទៅ ប្រទេសម៉ាឡេស៊ី បានត្រឡប់ មកប្រទេស កម្ពុជាវិញ ។ជនរងគ្រោះ ឈ្មោះ គ ស វ ដោយសារ កត្តាលែងលះ និងរស់នៅ ក្នុងស្ថានភាព ទីទ័លក្រ នៅក្នុងភូមិទួល ឃុំត្រើយស្វា ស្រុកស្អាង ខេត្តកណ្តាល ។
នារីរងគ្រោះ បានចេញ ទៅធ្វើការតាម ផ្ទះនៅក្នុង ប្រទេស ម៉ាឡេស៊ី តាមរយៈ ទីភ្នាក់ងារជ្រើសរើស ពលករ នៅក្នុងឆ្នាំ២០១១ ។នៅក្នុង កំឡុងពេល ដែលនាង ធ្វើការ នៅទីនោះ ម្ចាស់ផ្ទះមិន អនុញ្ជាតឲ្យ នាងទំនាក់ ទំនងមក ក្រុមគ្រួសារទេ ថែមទាំងមិនបានបើក ប្រាក់ខែទៀតផង ។ ទីភ្នាក់ងារ ជ្រើសរើស ថែមទាំង បង្ខំឲ្យនាង ធ្វើការបន្តអាណត្តិ ទៀតផង ។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ សមាគមអាដហុកបានធ្វើលិខិតអន្តរាគមន៍ទៅ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ និងអន្តរាគមន៍ទៅទីភ្នាក់ ងារដើម្បីឲ្យនាងបានត្រឡប់មកប្រទេសកម្ពុជាវិញ និងបានប្រាក់បៀវត្សរ៍ ។ សមាគមអាដហក នឹងធ្វើការតាមដានបន្តទៀត ជនរងគ្រោះមិនទាន់បានប្រាក់បៀវត្សរ៍គ្រប់ចំនួននៅឡើយទេ ។