កុមារីជាអនីតិជនចំនួន ៣នាក់ ឈ្មោះ ស វណ អាយុ ៩ឆ្នាំ ,ឈ្មោះ ពជ តល អាយុ ៩ឆ្នាំ និងម្នាក់ទៀត មិនស្គាល់ ឈ្មោះត្រូវបានជនប្រព្រឹត្ត ឈ្មោះ ឱ ឡុញ អាយុ៦៨ឆ្នាំ ជាព្រះសង្ឃ ទើបមកគង់នៅវត្តភ្នំដី ស្ថិតក្នុងភូមិ ចំការតាប៊ុន ឃុំជ័យសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចាប់រំលោភម្តងម្នាក់ៗក្នុងថ្ងៃខុសគ្នា ដែលចុងក្រោយថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ដោយប្រើវិធីលោងលោម ផ្តល់ជាប្រាក់ នំ និងស្កគ្រាប់ ។ តាមការបញ្ជាក់ពីកុមារីរងគ្រោះអោយដឹងថា ជាញឹកញាប់ក្មេងៗតែងទៅបេះផ្លែ មង្ខុប និងលេងនៅក្នុងវត្ត ព្រោះក្នុងភូមិគ្មានសាលារៀង ត្រូវយកវត្តធ្វើជាសាលារៀន ម្យ៉ាងជនប្រព្រឹត្តជាព្រះសង្ឍ តែងតែ ឲ្យមី ទឹកក្រូច នំ និងលុយ ទៅក្មេង ដែលជាហេតុនាំអោយក្មេងៗចូលចិត្តទៅលេងនៅទីនោះ។
កុមារីឈ្មោះ ពជ តល បញ្ជាក់ថា ជនប្រព្រឹត្តជាព្រះសង្ឍ ប្រើសកម្មភាពចាប់រំលោភនាង ដោយជននេះបានហៅនាង ក្នុងចំណោមក្មេង ៤ទៅ៥នាក់ ដែលលេងនៅទីនោះ ឲ្យទៅយកនំ និងលុយ នៅក្នុងកុដ្ឋ ពេលនាងចូលទៅដល់ ជនប្រព្រឹត្តបានឲ្យនាងចូលក្នុងមុង និងស្រាតខោពេលនាងមិនព្រមស្រាត ជនប្រព្រឹត្ត ក៏បានយកនាងមកអង្គុយលើភ្លៅពីខាងមុខ ហើយយកប្រដាប់ភេទខ្លួន ដាក់ចូលក្នុងប្រដាប់ភេទនាងតាមជើងខោ មិនជ្រៅនោះទេព្រោះនាងស្រែកថាឈឺ នាងបានប្រាប់ទៀតថា ជនប្រព្រឹត្តបានធ្វើបែបនេះចំនួន៤ដង គឺលើកទី១ថ្ងៃទី០៦ ឲ្យលុយចំនួន១៥០០៛ លើកទី២ថ្ងៃទី៧ ឲ្យលុយ២៥០០៛ លើកទី ៣ ថ្ងៃទី៨ឲ្យលុយ ៥០០០៛ និងលើកទី៤ ថ្ងៃទី៨ ខែ មករា ឆ្នាំ ២០១៦ដូចគ្នា ឲ្យលុយ១១០បាតស្មើនឹង១១០០៛។ ក្មេងស្រីឈ្មោះ ស វ បានប្រាប់ថា នាងមិនចាំថ្ងៃ ខែ ឆ្នាំ ច្បាស់ទេ តែត្រូវបានជនប្រព្រឹត្តចាប់៩ដង ដែលម្តងៗឲ្យលុយពី ៥០បាត =៥០០០៛ ទៅ ១០០បាត=១០០០០៛ សកម្មភាពចាប់រំលោភ គឺជនប្រព្រឹត្ត បានហៅនាងចូលទៅក្នុងកុដ្ឋ ចំណែកឯក្មេងៗដែលលេងជាមួយជនប្រព្រឹត្ត បានឲ្យលុយរួចបណ្តេញ ទៅលេងឲ្យឆ្ងាយ បន្ទាប់មកឲ្យនាងចូលក្នុងមុង ហើយបានលើកនាងដាក់លើភ្លៅពីខាងមុខ ហើយបានស្ទាប់ប្រដាប់ភេទនាងលេងរួចយកប្រដាប់ភេទខ្លួនដាក់ចូល ពេលនាងថាឈឺ ជនប្រព្រឹត្តក៏ប្រើម្រាមដៃចង្អុលខាងស្តាំលូកចូលប្រហែលជា២ថ្នាំងដៃ ទៅក្នុងប្រដាប់ភេទក្មេងរហូតចេញឈាមថែមទៀតផង។កុមារីរងគ្រោះម្នាក់ទៀតមិនទាន់បានសម្ភាសន៍ ដោយមិនទាន់បានជួប តែសាក្សីអះអាងថា មិនខុសពីក្មេងរងគ្រោះទាំងពីរខាងលើប៉ុន្មានទេ អាដហុក និងព្យាយាមជួបកុមារីរងគ្រោះជាបន្តទៀត ។ សមាគមអាដហុក ខេត្តបាត់ដំបង បាននាំកុមារីរងគ្រោះទៅពិនិត្យជំងឺនៅមន្ទីពេទ្យ ហើយអន្តរាគមន៍ដោយផ្ទាល់ទៅ អធិការប៉ូលិសស្រុក និងស្នងការខេត្ត បច្ចុប្បន្នជនប្រព្រឹត្តត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ ។ សមាគមអាដហុក និងបន្តឃ្លាំមើលនូវចំណាតការជាបន្តទៅទៀត។
ពត៌មានលំអិតទំនាក់ទំនង
លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តី និងកុមារ០១២៣៤៤៧១៩
លោក នី លីហេង មន្រ្តីស៊ើបអង្កេត ០១២៩៨២ ៤០៩