សកម្មភាពរារាំង និងដាក់សំពាធ លើក្រុមធម្មយាត្រាក្រុមមិត្ត១០ធ្នូ ពីអាជ្ញាធរ និងសមត្ថកិច្ច

ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤៖

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ជាថ្ងៃទី២ នៃការធ្វើ ធម្មយាត្រា និង សិទ្ធិយាត្រា របស់ ក្រុម មិត្ត ១០ ធ្នូ មកដល់ពេលនេះ អាជ្ញាធរ នៅក្នុងខេត្ត តាកែវ ក៏កំពុង រិតបន្តឹង មិនអោយ វត្ត ដែលនៅតាមផ្លូវជាតិ ទទួលយក ក្រុម ធម្មយាត្រា និង សិទ្ធិយាត្រា អោយស្នាក់នៅជាបណ្ដោះអាសន្ន នោះទេ។ ជាកស្ដែង នៅម់ោងប្រមាណ ១០ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ ក្រុម មិត្ត១០ធ្នូ ដែលធ្វើ ធម្មយាត្រា សិទ្ធិយាត្រា ពីខេត្តាកែវ មកភ្នំពេញ មកដល់វត្ត សោម តែមិនត្រូវអនុញ្ញាត អោយចូលស្នាក់នៅជាបណ្ដោះអាសន្ននោះទេ។