វេទិការសាធារណៈស្តីពី ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព

១.១ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៥ សមាគម​អាដហុក​ខេត្ត សៀមរាប បានរៀបចំ​វេទិការ​សាធារណៈ​ស្តីពីការ​ធ្វើទេសន្តរ​ប្រវេសន៍​ប្រកបដោយ​សុវត្ថិភាព​នៅភូមិ ស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ  ខេត្ត សៀមរាប ដោយមានការ​ចូលរួមពី លោក យ៉ា ប៊ាន មេឃុំ តាសោម លោក ជា ហេង អនុប្រធាន​ការិយាល័យ​ប្រឆាំងការ​ជួញដូរ​មនុស្ស ខេត្ត សៀមរាប លោក នី លីហេង មន្ត្រីកម្មវិធី ស្ត្រី និងកុមារ​សមាគម​អាដហុក​ភ្នំពេញ ជាវគ្មិន រួមជាមួយ​ប្រជាពល​រដ្ឋចំនួន ៥០នាក់ ប្រុស ២២នាក់ ស្រី ២៨នាក់ ដោយមានការ​សំរបសំរួលពី អ្នកស្រី ម៉ៅ យិន អ្នក​សម្រប​សម្រួល​​សមាគម​​អាដហុកខេត្ត សៀមរាប។

ថ្លែងបើកកម្មវិធី លោក ជា ហេង អនុប្រធាន​ការិយាល័យ​ប្រឆាំងការ​ជួញដូរ​មនុស្ស ខេត្ត សៀមរាប បានស្វាគមន៍​​ដល់សមាគម​​អាដហុក​​ដែលបាន​ចំណាយ​ពេលវេលា​មក​រៀបចំ​វេទិការ​​សារធារណៈ​​នៅពេលនេះ ដោយបាន​បញ្ជាក់​ប្រាប់ពី​លេខទូរសព្ទ័​​លោកដល់​អ្នកចូលរួម​ដើម្បី​ទំនាក់ទំនង​ក្នុងការប្តឹង ក៍ដូចជា​រាយការណ៏​អំពីករណី​ជួញដូរ​ដែលបាន​កើតឡើង និងបាន​លើកឡើង​ពីសកម្មភាព​ការងារ​មួយចំនួន​ដែលការិយាល័យ​ជួញដូរ នៃស្នងការនគរ​បាល​ខេត្ត​សៀមរាប​បានធ្វើ​ដូចជា ផ្សព្វផ្សាយ​ច្បាប់​ជួញដូ២.២រ ការធ្វើ​ចំណាក​ស្រុក​ដល់ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ចុះបង្រាប​អំពើ​ជួញដូរ​មនុស្ស បទល្មើស​រួមភេទ​ជាមួយ​អនីតិជន​អាយុក្រោម ១៥ឆ្នាំ  និងបាន​ណែនាំ​អោយ​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើចំណាក​ស្រុក ត្រូវធ្វើ​ចំណាក​ស្រុក​ស្របច្បាប់ ដោយមាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ ជៀសវាង​ការ​ធ្វើចំណាក​ស្រុកខុសច្បាប់​ទាំងប្រថុយ​ប្រថាន ដោយលោក ជា ហេង បានលើក​ឧទាហរណ៏​ពីករណី​ពលរដ្ឋ​ទៅធ្វើការ​ខុសច្បាប់​ជាអ្នកនេសាទ តាមមេខ្យល់​ទៅប្រទេសថៃ ត្រូវបាន​ថៅកែ​បង្ខំអោយ​ធ្វើការ​នៅលើទូក ៣ឆ្នាំ ទើបស្គាល់​គោកម្តង និង​មិនបើក​ប្រាក់ខែ លោកក៏បាន​លើកឡើង​ពីស្ត្រីខែ្មរ​ដែលរៀបការ​ទៅប្រទេសចិន ត្រូវបាន​មេខ្យល់​លក់ក្នុង​តំលៃ​ ១១០០០ដុល្លា​ក្នុងម្នាក់ ដោយមានការ​បង្ខំរួមភេទ​ពីប្តី ធ្វើបាប​ដោយអុច​និងបារី និង​ត្រូវម្តាយ​ក្មេកបង្ខំ​អោយទៅធ្វើការ​នៅលើភ្នំ។

លោក យ៉ា ប៉ាន មេឃុំ បានថ្លែង​អំណរគុណ​ដល់សមាគម​អាដហុក ដែលបាន​រៀបចំ​វេទិការ​ក្នុងឃុំ​​របស់លោក ដែល​ទាក់ទង​​ទៅនិងការ​​ធ្វើទេសន្តរ​​ប្រវេសន៍ និង​សូមអោយ​មានការ​ចូលរួមច្រើន​ជាងនេះ​ថែមទៀត។

៣.៣  លោក នី លីហេង មន្ត្រីកម្មវិធី ស្ត្រី និងកុមារ នៃសមាគម​អាដហុក​ភ្នំពេញ បានថ្លែង​ក្នុងអង្គ​វេទិការ​សាធារណៈ​ជំរាបជូន​ទៅអ្នក​ចូលរួម​អោយយល់ពី ការធ្វើ​ទេសន្តរ​ប្រវេសន៍​ដោយស្របច្បាប់ និង​ការធ្វើ​ទេសន្តរ​ប្រវេសន៍​មិនស្របច្បាប់ ត្រូវចេះ​ពិចារណា​ថ្លឹងថ្លែង​អោយ​បានម៉ត់ចត់ ពីគ្រោះថ្នាក់ និង​ភាពជោគជ័យ មុនសំរេចចិត្ត​ធ្វើទេសន្តរ​ប្រវេសន៍ លើក​ឡើងស្ថានភាព​ពលករ​ទេសន្តរ​ប្រវេសន៍​កម្ពុជា​កំពុងជួបប្រទះ កិច្ចអន្តរាគមន៍​របស់សមាគម​អាដហុក ដែលធ្លាប់បាន​ធ្វើកន្លងមក ក្នុងការ​ជួយដល់​ជនរងគ្រោះ និង​បានបំផុស​លើកទឹកចិត្ត​ទៅអ្នកចូលរួម​ហ៊ានលើក​ឡើង​ពីបញ្ហា​របស់ខ្លួន ដោយកុំមាន​ការភ័យខ្លាច។

បន្ទាប់​មកមានការ​ចោទសួរ​ជាសំណួរ​ពីអ្នកចូលរួម និង​ការ​ធ្លើយពី​វគ្មិន​ដែលបានចូលរួម​ប្រកបដោយ​ភាពរីករាយ និងស្និតស្នាល។