វគ្គបណ្តុះបណ្តាល ស្តីអំពី សមភាពយេនឌ័រ

20150604_083629aថ្ងៃទី ០៤-០៥ ខែ មិថុនា ឆ្នាំ ២០១៥ សមាគម​អាដហុក ខេត្ត ប៉ៃលិន បានបើកវគ្គ​បណ្តុះបណ្តាល​ស្តីអំពី​សមភាព​យេនឌ័រ ដល់ប្រជា​ពលរដ្ឋ​ជាគូស្វាមី ភរិយា ចំនួន ១០គូ ស្មើនិង ២០នាក់ ដែលមាន​គូស្វាមី ធ្លាប់ប្រើ​អំពើហិង្សា​ក្នុងគ្រួសារ ៧គូ និង ៣គូ ជាគ្រួសារ​មិនមាន​អំពើហិង្សា​ក្នុងគ្រួសារ។ វគ្គបណ្តុះ​បណ្តាល​បានរៀបចំ​ឡើងនៅ អង្គភាព​វរៈសេនាតូចលេខ ៥៣៤ ក្នុងភូមិ អូរកន្ធាងវ៉ា ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ដោយមានការចូលរួម​បើក​កម្មវិ​ធី​ពី លោក មុំ ព្រីន មេបញ្ជាការ​រងវរៈ​សេនាតូច​លេខ ៥៣៤ លោក នី លីហេង មន្ត្រីកម្មវិធី​សមាគម​អាដហុក​ភ្នំពេញ អ្នកស្រី ប្រាក់ សុភីមា អ្នកសម្រប​សម្រួលសមាគម​អាដហុក​ខេត្តប៉ៃលិន ជាគ្រូបណ្20150605_082007bតុះ​បណ្តាល។ បន្ទាប់​ពីការថ្លែង​បើក​របស់លោក មុំ ព្រីន ដែលផ្តាំផ្ញើរ​អោយសិក្ខាកាម​ចូលរួម​យកចិត្ត​ទុកដាក់ ដើម្បី​ទៅផ្សព្វផ្សាយ​បន្ត លោក នី លីហេង និង អ្នកស្រី ប្រាក់ សុភីមា បានលើក​ឡើងក្នុង​វគ្គបណ្តុះ​បណ្តាល​រួមមាន៖

១.ភាពខុស​គ្នា​រវាង ភេទ និង យេនឌ័រ

២. ផ្នត់គំនិតយេនឌ័រ

៣. ប្រៀបធៀប​ការងារ​បុរស និងស្រ្តី ក្នុងរយះ​ពេល២៤ម៉ោង

៤.ការសំដែង​រឿងស្តីពី គ្រួសារចេះ​ពិគ្រោះ​យោបល់ និង​គ្រួសារ​អត្តនោម័រ របស់សិក្ខាកាមចូលរួម

៥.សិទ្ធិក្នុងការ​សំរេចចិត្ត​រវាង បុរស និង ស្រ្តី

៦.សមភាព​យេនឌ័រ

៧.សមធ៌ម​យេនឌ័រ

លោក នី លីហេង បូសរុប​លទ្ធផល​សិក្សារយះពេល ២ថ្ងៃ និងបិទកម្មវិធី​ដោយអ្នកស្រី តំណាង​ក្រុមប្រឹក្សា​ឃុំ ស្ទឹងត្រង់។