វគ្គបណ្តុះបណ្តាលស្តីពី លំនាំឆ្ពោះទៅរកសមភាពយេនឌ័រក្នុងគ្រួសារ លើប្រធានបទ ការកសាងផែនការក្នុងគ្រួសារ

១នៅថ្ងៃទី ០៩ – ១០ ខែកញ្ញា ឆ្នាំ២០១៥ សមាគម​អាដហុក ​ខេត្តប៉ៃលិន បានបើក ​វគ្គបណ្តុះបណ្តាល ​ស្តីពី លំនាំ​ឆ្ពោះទៅរក​សមភាព ​យេនឌ័រ​ក្នុង​គ្រួសារ ជំហានទី២ លើប្រធានបទ ការកសាង ​ផែនការ ​ក្នុងគ្រួសារ នៅវត្ត​ភ្នំក្រិញ ភូមិ​ភ្នំក្រិញ ឃុំ​ស្ទឹងត្រង់២ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ​ដោយមាន​ការចូលរួម ពីលោក នី លីហេង មន្ត្រី​កម្មវិធី​ សមាគម​អាដហុក ភ្នំពេញ លោក ស្រី ប្រាក់ សុភីមា អ្នក​សម្រប​សម្រួល​សមាគម​ អាដហុក ខេត្តប៉ៃលិន ជាគ្រូ​ឧទ្ទេស​នាម និង​លោកស្រី លក្ខណា មកពី​អង្គការ GADC ជួយ​សម្រប ​សម្រួល រួមជាមួយ​ ប្រជា​ពលរដ្ឋ ​ធ្លាប់មាន​បញ្ហា​ក្នុងគ្រួសារ​ចំនួន ១៩នាក់ ប្រុស ០៩នាក់ ស្រី ១០នាក់ផងដែរ។

៣វគ្គបណ្តុះ​បណ្តាល​មានគោល​បំណង​ដើម្បី បង្កើន​ចំណេះដឹង​ផ្នែក​កសាង​ផែនការ​សំរាប់​អនាគត​ដល់ប្រជា​ពលរដ្ឋ​ចូលរួម ដោយ​ពន្យល់​FB_IMG_1441927694300ប្រជាពលរដ្ឋ​អំពី ស្ថានភាព​ដែលពួក​គាត់កំពុង​មាន​បច្ចុប្បន្ន ដូចជា ទ្រពសម្បត្តិ ទំនាក់​ទំនង​ក្នុង​គ្រួសារ និង​   ចំណេះ​ដឹង​របស់​ពួក​គាត់ ហើយឆ្លុះ​បញ្ចាំង​ទៅពេល​អនាគត តើពួក​គាត់ចង់​ផ្លាស់ប្តូរ​យ៉ាង​ដូចម្តេច? ។ក្នុង​វគ្គបណ្តុះ​បណ្តាល​ក៍បាន​បង្ហាញ​ជូនប្រជាពលរដ្ឋ​ចូលរួម អំពី​វិធី​សាស្ត្រ​មួយ​ចំនួន ដើម្បី​អោយ​ប្រជាពលរដ្ឋ​ឈានទៅដល់​អ្វីដែល​ពួកគាត់​ចង់អោយមាន​ការផ្FB_IMG_1441927711780លាស់​ប្តូរ​ក្នុង​ពេល​អនាគត។FB_IMG_1441927743089FB_IMG_1441927717151