នៅថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៥ វេលាម៉ោង ៨ និង ៣០នាទីព្រឹក សមាគមអាដហុក ខេត្ត កំពង់ធំ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាពដល់មន្ត្រីមូលដ្ឋាន មានក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិរដ្ឋបាលឃុំ មេភូមិ អនុភូមិ និងជំនួយការភូមិ មកពីភូមិនានា នៃឃុំ ជ័យ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន ៣៣នាក់ ស្រី ១៣នាក់ និង ប្រុស ២០នាក់ ក្រោមការឧបត្ថម្ភថវិកាពីស្ថានទូតអូស្ត្រាលី។
លោក អ៊ំ អ៊ត ជាមេឃុំ ជ័យ បានឡើងមានមតិស្វាគមន៏ដល់សមាគមអាដហុក និងលើកឡើងពីតម្រូវការរបស់មន្ត្រីមូលដ្ឋាន ត្រូវដឹងពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព មិនត្រូវលើកដីចាក់លិចស្ទៈប្រពន្ធ័បង្ហូរទឹកសាធារណៈ ហើយលោកសង្បឹមថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ មន្ត្រីមូលដ្ឋាន ពិតជាយល់ដឹងបន្ថែមទៀត ដើម្បីយកទៅដោះស្រាយ អប់រំដល់ប្រជាពលរដ្ឋក្នុងឃុំរបស់លោក និងប្រកាសបើកម្មវិធីវគ្គបណ្តុះបណ្តាល។
លោក នី លីហេង មន្ត្រីកម្មវិធីផ្នែកស្ត្រី និងកុមារ នៃសមាគមអាដហុកទីស្នាក់ការកណ្តាលភ្នំពេញ ដែលជាគ្រូឧទ្ទេសនាមក្នុងវគ្គបណ្តុះបណ្តាល បានលើកឡើងពន្យល់ដល់សិក្ខាកាមដែលបានចូលរួមដូចជាៈ
១.អ្វីទៅជាការធ្វើទេសន្តរប្រវេសន៍?
២.ការធ្វើទេសន្តរប្រវេសន៍ស្របច្បាប់
៣.ការធ្វើទេសន្តរប្រវេសន៍មិនស្របច្បាប់
អ្នកស្រី គុន ស៊ីថា អ្នកសម្របសម្រួល សមាគមអាដហុកខេត្តកំពង់ធំ បានបែងចែកជាពីរក្រុមពិភាក្សាលើប្រធានបទ
១.របៀបធ្វើទេសន្តរប្រវេសន៏ដោយសុវត្ថិភាព
២.ឧបសគ្គនៃការធ្វើទេសន្តរប្រវេសន៏
៣.ភាពជោគជ័យពីការធ្វើទេសន្តរប្រវេសន៏
៤.យន្តការដោះស្រាយពេលជួបបញ្ហាពីការធ្វើទេសន្តរប្រវេសន៏
ក្រោយពីមានការឡើងបកស្រាយពីតំណាងក្រុមពិភាក្សា លោក នី លីហេង ក៏បានសរុបដោយលើកឡើងពី
១.ប្រភេទនៃការធ្វើទេសន្តរប្រវេសន៍
២.មធ្យោបាយនៃការធ្វើទេសន្តរប្រវេសន៍
៣.ត្រូវយល់ដឹងអ្វីខ្លះ?មុនធ្វើទេសន្តរប្រវេសន៍ និងត្រូវចេះដោះស្រាយពេលជួបប្រទះនូវបញ្ហាក្នុងពេលធ្វើទេសន្តរប្រវេសន៍
៤.បំផុសគំនិតអោយសិក្ខាកាមចេះវិភាគ ដើម្បីយកទៅអប់រំបន្តដល់ប្រជាពលរដ្ឋ អោយចេះគិតគូបានម៉ត់ចត់ មុននិងធ្វើការសំរេចចិត្តធ្វើទេសន្តរប្រវេសន៍ទៅប្រទេសក្រៅ
៥.លើកឡើងពីកិច្ចអន្តរាគមន៍របស់សមាគមអាដហុកដែលបានធ្វើកន្លងមកក្នុងការជួយដល់ជនរងគ្រោះដែលត្រូវទទួលរងការជួញដូរ ទាំងផ្លូវភេទ និងកំលាំងពលកម្ម។