ម្នាក់ក្នុងចំណោម ៦នាក់ ដែលអាដហុកបានអន្តរាគមន៍បានត្រលប់ពីប្រទេសចិន មកកម្ពុជាវិញកាលពីម្សិលមិញ

IMG_0944តាមការ ​អន្តរាគមន៍ ​របស់​ស​មាគម អាដហុក ​ការពារ​សិទ្ធមនុស្ស និង អភិវឌ្ឍន៍​នៅ​កម្ពុជា  ទៅស្ថាន​​អគ្គកុងស៊ុល​ ​នៃ​ព្រះរាជាណា ច​​ក្រក​ម្ពុជា​ប្រចាំ​ ប្រទេស ​ចិន​នៅ​ខេត្ត គ័ង ចូវ ដើម្បីជួយ ​ស្ត្រីខ្មែរ ០៦នាក់​ អោយ​បាន​វិ​ល ​ពី​ប្រទេស​​ចិន ​​មក​កាន់ ​ប្រទេសកម្ពុជា​វិញ តាម​រយៈ​ បណ្តឹង​របស់ ឪពុក​ម្តាយ​ និងក្រុម​គ្រួសារ ​របស់​នារី រង​គ្រោះ ​​ទាំង​នោះ​ ​បាន​មក​ដាក់​ពាក្យ ​បណ្តឹង ​នៅ​សមាគម អាដហុក សុំ​ជួយ​​​​កូន ​របស់​ពួក ​គាត់ និងមាន ​ចំណាត់ការ ​​ចំពោះ​ ​មេ​ខ្យល់ ​ដែល​បាន ​បោក​បញ្ឆោត យក​​ជន ​រង​គ្រោះ​ទៅ លក់​នៅ ឯ​ប្រទេសចិន។

នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង ១:៣០នាទីរសៀល នារីរង​គ្រោះ​ម្នាក់​​ឈ្មោះ ឈ ស ន អាយុ ២០ ឆ្នាំ ក្នុង​ចំនោម ០៦នាក់ ដែលបាន​រត់ទៅ​រកស្ថាន​អគ្គកុលស៊ុល​​កម្ពុជា​​នៅខេត្ត គ័ង ចូវ ប្រទេសចិន កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ នោះបាន​មកដល់​ប្រទេស​កម្ពុជាវិញ​ដោយ​សុវត្តិភាព និងត្រូវ​បានត្រលប់​​ទៅផ្ទះ​វិញ។ ក៏ប៉ុន្តែ​នារីរ​ង​គ្រោះ​នៅតែ​មានទុក្ខ​កង្វល់ជាខ្លាំង ដោយសារ​តែមិន​បាន​នាំយក​​កូន​ប្រុស អាយុ០២ឆ្នាំ មកជា​មួយ​ខ្លូន​បាន និងនាងកំពុងមាន​បញ្ហា​សុខភាព​ផង ដោយ​សារតែ​​កាលពីនៅ​ឯ​​ប្រទេសចិន​រស់​នៅIMG_0940ជាមួយ​ប្តីមិន​ដែលបានទទួល​ទាន​អាហារ ថ្នាំសង្កូវ​គ្រប់គ្រាន់ ថែមទាំង​ទទួល​រង​នូវ​​ការវាយ​ដំញឹកញាប់​ពីប្តី​ទៀតផង។

សមាគមអាដហុក កំពុង​បន្តការ​អន្តរាគមន៍ ដើម្បីជួយ​ដល់​​នារី ០៥នាក់ ទៀតដែលកំពុង​​មាន​​បញ្ហារំាង​​ស្ទះ​នៅ​ឯស្ថាន​​អគ្គកុងស៊ុល​​ខ្មែរ​​ប្រចាំខេត្ត គ័ង ចូវ និង បន្តធ្វើ​ការ​តាម​ដានករណីនេះ។