ពិពណ៌​រូបភាព​របស់​សមាគមអាដហុក​ស្តីពី «ការទទួល​បានយុត្តិធម៌​នៅក្នុង​ប្រទេស កម្ពុជា»

6W5A6064ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០១៤, សមាគមអាដហុក និង​អង្គការ Oxfam បានរៀបចំ​ពិពណ៌​រូបភាព​ស្តីពី «​ការទទួល​បានយុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា» ដែលបាន​រៀបចំ​នៅ Meta House។​ ការតាំង​​ពិពណ៌​​រូបភាព​នេះមាន​អ្នក​ចូលរួម​ប្រមាណ​ជាង ១០០នាក់ ពីសំណាក់​ភ្ញៀវ​កិត្តិយស ម្ចាស់​មូលនិធិ​របស់សមាគអាដហុក ដៃគូរអភិវឌ្ឍន៏ និសិ្សត និង​អ្នកកាសែត។

នៅក្នុង​ប្រទេសកម្ពុជា​ការទទួល​បានយុត្តិធម៌​នៅមានកំរិត។ ការចំណាយ​ថវិកា​លើផ្នែក​ច្បាប់​មានតម្លៃ​ខ្ពស់ ចំណែក​ប្រសិទិ្ធភាព​នៃការ​ផ្តល់យុត្តិធម៌​ដោយប្រព័ន្ធ​តុលាការ​នៅមិន​ទាន់មាន។  លើសពី​នេះទៀត អំពើពុករលួយ និង​និទណ្ឌភាព​បាន និង​​កំពុងរីក​ដុះដាល។ ចៅក្រម តែងតែ​នៅឆ្ងាយ​ពីការ​សម្រេច​ចិត្ត​ដោយគ្មាន​លំអៀង ដើម្បី​អ្នកមាន​ទ្រព្យ​សម្បត្តិ និង​អ្នក​មានអំណាច។

ឆ្លើយតប​ទៅនឹង​បញ្ហា​មួយនេះ សមាគមអាដហុក​បានបង្កើត​កម្មវិធី​ដោះស្រាយ​ជំលោះ​ក្រៅប្រព័ន្ធ​​តុលាការ​ក្នុងគោល​បំណង ផ្តល់អោយ​ជនដែល​ងាយ​រងគ្រោះ​​ទទូល​បាននូវ​​ទទួល​​បាន​យុត្តិធម៌​​តាម​រយ:​ នៃការ​ដោះស្រាយ​ជំលោះ​ក្រៅប្រព័ន្ធ​តុលាការ ។

ពិពណ៌រូប​ភាព​នេះថត​ដោយ​លោក Meng Kim Long  ដែល​បាន​ប្រាប់ពីរឿង​រ៉ាវ​មនុស្សទាំង ១២​នាក់ ដែល​ដោះ​ស្រាយ​ជំលោះ​តាម​រយ:កម្មវិធី ដោះស្រាយ​ជំលោះ​ក្រៅ​ប្រព័ន្ធ​តុលាការ (ADR) ។ ពិពណ៌​រូបភាព​នេះ មានដាក់​តាំង ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០១៤ ដល់ថ្ងៃទី ២៩ ខែកញ្ញ ឆ្នាំ ២០១៤ នៅ Meta House ដែលមាន​អាស័យ​ដ្ឋានផ្ទះលេខ # ៦, ផ្លូវលេខ ២៦៤, សង្កាត់ចតុមុខ, ខណ្ឌដូនពេញ។

6W5A60266W5A61006W5A6024ddd