នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ១០ និង ១៥នាទី ស្ត្រី ខ្មែររងគ្រោះចំនួន ៣នាក់ ឈ្មោះ ១.ស. គន ,២. ឈ វណ ,៣ .អ យយ បានវិលត្រឡប់ពីប្រទេសចិន មកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ និងនៅថ្ងៃ ខែ ឆ្នាំ ដដែល វេលាម៉ោង ១១យប់ ស្ត្រីរងគ្រោះ២នាក់ផ្សេងទៀត ឈ្មោះ យ ចន និង ស ចន ក៏និងវិលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាបន្តបន្ទាប់។ ស្ត្រីរងគ្រោះទាំងនោះ ត្រូវបានជួយដោយស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងសៀងហៃប្រទេសចិន បន្ទាប់ពី ក្រុមគ្រួសារស្ត្រីរងគ្រោះ បានមកប្តឹងសមាគមអាដហុក អោយជួយកាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៥ ហើយសមាគមអាដហុក បានអន្តរាគមតាមរយះលិខិតទៅ ក្រសួងកាបរទេស និងសហប្រត្តិបត្តការអន្តរជាតិកម្ពុជា ក្រសួងមហាធ្ទៃ អង្គការអន្តរជាតិ IOM និងអន្តរាគមតាមទូរសព្ទ័ផ្ទាល់ ទៅស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងសៀងហៃប្រទេសចិន ។ តាមការបញ្ជាក់របស់ក្រុមគ្រួសារស្ត្រីរងគ្រោះអោយដឹងថា ស្ត្រីរងគ្រោះត្រូវបានមេខ្យល់នាំទៅលក់អោយធ្វើជាប្រពន្ធរបស់បុរសជនជាតិចិន ហើយត្រូវបានប្តី និងក្រុមគ្រួសាខាងប្តីវាយធ្វើបាប រហូតទ្រាំមិនបានទើបរត់ទៅរកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងសៀងហៃប្រទេសចិន អោយជួយ។ (ពត៌មានពិស្តា និងជូននៅពេលក្រោយ)