តាមការបញ្ជាក់របស់មន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងសៀងហៃប្រទេសចិនអោយដឹងថា នារីរងគ្រោះដែលមេខ្យល់បោកទៅលក់នៅ សៀងហៃ ប្រទេសចិនឈ្មោះ ជ.រដ ដែលក្រុមគ្រួសារបានមកប្តឹងសមាគមអាដហុកអោយជួយអន្តរាគមន៏ នឹងមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃ ស្អែកទី ២៥ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ប្រមាណជា១១យប់បន្ទាប់ពីសមាគមអាដហុកបានអន្តរាគមន៏ដោយនាំគ្រួសារជនរងគ្រោះទៅប្តឹងនៅនាយកដ្ឋានជួញដូរ និងការពារអនីតិជនក្រសួងមហាផ្ទៃ និងធ្វើលិខិតអន្តរាគមន៏ទៅក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិកម្ពុជា រួមជាមួយការខិតខំប្រឹងប្រែងរបស់មន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងសៀងហៃប្រទេសចិន។
ពត៌មានលំអិតសូមទំនាក់ទំនងៈ
លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ ៣៤៤ ៧១៩
លោកស្រី លឹម មុនី អនុប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១២ ៨៣៤ ៤៤៩
បញ្ជាក់ៈ ពេលមាននារីរងគ្រោះវិលមកកម្ពុជាវិញ សមាគមអាដហុកនិងជូនពត៌មានជាបន្តបន្ទាប់ទៀតនាពេលក្រោយ។ សូមអរគុណ!