ដំណឹង​ជ្រើស​រើស​បុគ្គលិក ផ្នែក​គណនេយ្យ តួនា​ទី​បេឡាករ (ប្រាក់​បៀវត្សរ៍​ចាប់ពី ៣៥០ដុល្លារ)

សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) គឺជាអង្គការក្រៅ​ រដ្ឋាភិបាល ឯករាជ្យ-អព្យាក្រឹត មិនរកផលចំណេញ និងមិនស្ថិតក្រោមការឃុំគ្រងរបស់គណបក្សនយោបាយ​ណាមួយ ហើយធ្វើការដើម្បីស្ថាបនាអោយមានឡើងវិញនូវសិទ្ធិ សេរីភាពជាមូលដ្ឋានតាមរយៈការ បង្កើនចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងច្បាប់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាអោយគាត់យល់អំពីសិទ្ធិមនុស្ស និងចេះ​ការពារសិទ្ធិដោយខ្លួនឯង។ សមាគមអាដហុក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ១៩៩១ ដែលមានការិយាល័យ​កណ្តាលនៅទីស្នាក់ការភ្នំពេញ និងការិយាល័យខេត្ត-រាជធានី ចំនួន ២៤ ទៀត។

យោងតាមតម្រូវការជាចាំបាច់របស់សមាគមនៅក្នុងពេលបច្ចុប្បន្ននេះ សមាគមអាដហុក សូមជូន ដំណឹងដល់សាធារណៈជនទាំងអស់អោយបានជ្រាបថា សមាគម ត្រូវការជ្រើសរើសបុគ្គលិកចំនួន ១រូប ដែល​មានសមត្ថភាពបំរើការងារជាបុគ្គលិកផ្នែកគណនេយ្យ តួនាទីបេឡាករប្រចាំស្នាក់ការកណ្តាលរាជធានី ភ្នំពេញ។

 

បុគ្គលិកផ្នែកគណនេយ្យ តួនាទីបេឡាករ (ប្រាក់បៀវត្សរ៍ចាប់ពី ៣៥០ដុល្លារ)

ភារកិច្ច និងការទទួលខុសត្រូវ

–    គ្រប់គ្រងសាច់ប្រាក់ (Petty Cash)

–    រៀបចំសំណើថវិកាសំរាប់បំពេញបន្ថែមការចំណាយតិចតួច

–    ត្រួតពិនិត្យ និងរៀបចំវិក័យបត្រផ្លូវការរបស់សមាគម

–    រៀបចំចំណូល-ចំណាយ និងរាប់សាច់ប្រាក់នៅបំណាច់ខែនីមួយៗ

–    កត់ត្រាបញ្ជីចំណូល-ចំណាយ

–    ទំនាក់ទំនងជាមួយធនាគារ

–    រក្សាឯកសារគណនេយ្យ

–    បញ្ចូលទិន្នន័យសាច់ប្រាក់ទៅក្នុងប្រព័ន្ធគណនេយ្យ QuicksBook

–    អនុវត្តការផ្សេងៗតាមការចាត់តាំងរបស់ប្រធានផ្នែក

បេក្ខជន/បេក្ខនារីត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម

–    ជនជាតិខ្មែរ អាយុចាប់ពី ២៥ឆ្នាំឡើង

–    មានកំរិតវប្បធម៌ថ្នាក់បរិញ្ញាបត្រគណនេយ្យ

–    ធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយអង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិចាប់ពី ៣ឆ្នាំឡើង

–    មានអត្តចរិក​ សីលធម៌ល្អ និងមានភាពស្មោះត្រង់

–    បេក្ខជន/បេក្ខនារីត្រូវមានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន

–    មានចំណេះដឹងកុំព្យូទ័រជាមូលដ្ឋាន (Word, Excel, PowerPoint, email, Internet and QuicksBook)

បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប មកការិយាល័យរដ្ឋបាល តាម​អាស័យដ្ឋាន​ផ្ទះ​លេខ៣ ផ្លូវ១៥៨ ឧកញ៉ាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល adhoc@forum.org.kh ចាប់ពីថ្ងៃផ្សាយដំណឹងនេះ​តទៅ ផុតកំណត់ទទួលពាក្យថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។