ដំណឹងជ្រើសរើសបុគ្គលិក

សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍​ នៅកម្ពុជា គឺជាអង្គការ​ក្រៅ​ រដ្ឋាភិបាល      ឯករាជ្យ-អព្យាក្រឹត មិនរក​ផល​ចំណេញ និងមិន​ស្ថិត ​ក្រោម​ការ ​ឃុំគ្រង​ របស់​គណបក្ស​ នយោបាយ​​ណាមួយ ហើយធ្វើ​ការ ដើម្បី​ស្ថាបនា ​អោយ​មាន​ឡើង​វិញ ​នូវ​សិទ្ធិ សេរីភាព​ជា មូល​ដ្ឋានតាម ​រយៈ​ការ​បង្កើន​ ចំណេះ​ដឹង ផ្នែក​សិទ្ធិមនុស្ស និងច្បាប់ ដល់​ប្រជាពល​រដ្ឋ  ធ្វើយ៉ាង​ណា អោយ​គាត់ ​យល់​អំពី​ សិទ្ធិ​មនុស្ស និង​ចេះ​​ ការពារ​ សិទ្ធិ​ដោយ​ ខ្លួន​ឯង។ សមាគមអា​ដហុក ត្រូវ​បាន​បង្កើត​ឡើង​នៅចុង​ឆ្នាំ ១៩៩១ ដែលមាន​ ការិយាល័យ​​កណ្តាល​ នៅទីស្នាក់​ការ​ ភ្នំពេញ និងការិយា​ល័យ ​ខេត្ត-រាជធានី ចំនួន ២៤ ទៀត។

យោងតាម​តម្រូវ​ការជាចាំបាច់​របស់សមាគម​នៅក្នុង​ពេល​បច្ចុប្បន្ននេះ សមាគមអាដហុក សូមជូន​ដំណឹងដល់ សាធារណៈ​ជន​ទាំងអស់​អោយ​បាន​ជ្រាប​ថា សមាគម ត្រូវការ​ជ្រើស​រើស​បុគ្គលិក​ចំនួន ១រូប បំរើការ​ងារ​ជាអ្នក​យាមប្រចាំ​ស្នាក់ការ​កណ្តាលរាជ​ធានី​ភ្នំពេញ។

អ្នកយាម​ប្រចាំស្នាក់​ការ​កណ្តាល (ប្រាក់បៀវត្សរ៍​ប្រចាំខែ ១៨០ដុល្លារ)

ភារ​កិច្ច និង​ការទទួល​ខុសត្រូវ

–     យាមប្រចាំ​ស្នាក់ការ​នៅស្នាក់ការកណ្តាលតាម​តារាង​កាលវិភាគ

–     រក្សាសណ្តាប់​ធ្នាប់នៅក្នុង​បរិវេន​ការិយាល័យ

–     រក្សា​សុវត្ថិភាព​សំភារៈ យានជំនិះ របស់​សមាគម បុគ្គ​លិក និងភ្ញៀវ​នៅក្នុង​បរិវេន និងមុខ​ការិយាល័យ

–     ជួយសម្រួល​ដល់​ជនរង​គ្រោះមក​ទំនាក់ទំនង​សួរព័ត៌មាន ឬប្រឹក្សា​យោបល់​ផ្នែកច្បាប់

–     សំអាត​បរិវេន​មុខការិយាល័យ និង​ស្រោច​ទឹកផ្កា

–     ត្រួតពិនិត្យ​ប្រព័ន្ធ​ទឹកភ្លើង​នៅក្នុង​ការិយាល័យ

–     បញ្ចេញ និងបញ្ចូល​រថយន្ត​សមាគ​ម​រាល់​ព្រឹក​ល្ងាច

–     ភារកិច្ច​តាម​ការចាត់តាំង​របស់​ប្រធានផ្នែក​រដ្ឋបាល​ក្នុងករណី​ចាំបាច់

បេក្ខជន​/​បេក្ខនារី​ត្រូវមាន​លក្ខណៈ​សម្បត្តិ​ដូចខាង​ក្រោម៖

–     ជនជាតិខ្មែរ អាយុចាប់ពី ២៥ឆ្នាំឡើង

–     មានកំរិត​វប្បធម៌មធ្យម​សិក្សា​បឋមភូមិ

–     ធ្លាប់មាន​បទពិសោធន៍​ធ្វើការងារ​ជាមួយ​អង្គការ​សិទ្ធិមនុស្សជាតិ​-​អន្តរ​ជាតិ​ចាប់ពី ២ឆ្នាំឡើង

–     មានអត្តចរិក​ សីលធម៌ល្អ មានភាព​ស្មោះត្រង់ និង​មានភាព​ឧស្សាព្យាយាម

–     បេក្ខជន​ត្រូវចេះ​បើកបរ និង​មានប័ណ្ណ​បើកមាន​សុពលភាព

បេក្ខជន ដែលមាន​ចំណាប់​អារម្មណ៍ សូមផ្ញើ​ប្រវត្តិរូប មកការិយាល័យ​រដ្ឋបាល តាម​​អាស័យ​ដ្ឋាន​ផ្ទះ​​លេខ៣ ផ្លូវ១៥៨ ឧកញ៉ាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល adhoc@forum.org.kh ចាប់ពីថ្ងៃផ្សាយ​ដំណឹង​នេះ​តទៅ ផុតកំណត់​ទទួលពាក្យ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦