សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)គឺជាអង្គការក្រៅរដ្ឋាភិបាល ឯករាជ្យ-អព្យាក្រឹត មិនរកផលចំណេញ និងមិនស្ថិតក្រោមការឃុំគ្រងរបស់គណបក្សនយោបាយណាមួយ ហើយធ្វើការដើម្បីស្ថាបនាឱ្យមានឡើងវិញនូវសិទ្ធិ សេរីភាពជាមូលដ្ឋាន តាមរយៈការបង្កើនចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងច្បាប់ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យគាត់យល់អំពីសិទ្ធិមនុស្ស និងចេះការពារសិទ្ធិដោយខ្លួនឯង។ សមាគមអាដហុក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩១ ដែលមានការិយាល័យកណ្តាលនៅទីស្នាក់ការភ្នំពេញ និងការិយាល័យខេត្ត-រាជធានីចំនួន២២ទៀត។
យោងតាម តំរូវការជាចាំបាច់របស់សមាគមនៅក្នុងពេលបច្ចុប្បន្ននេះ សមាគមអាដហុក សូមជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា សមាគមត្រូវការជ្រើសរើសបុគ្គលិកចំនួន ០១រូប ដែលមានសមត្ថភាពសំរាប់បំរើការងារជាបុគ្គលិកអង្កេតកម្មវិធីស្រ្តី និងកុមារប្រចាំខេត្តបាត់ដំបង។
១–បុគ្គលិកអង្កេតផ្នែកស្ត្រី និងកុមារ (ប្រាក់បៀវត្សរ៍ចាប់ពី២២៥ដុល្លារ)
ភារកិច្ច និងការងារទទួលខុសត្រូវៈ
-ស៊ើបអង្កេតការរំលោភសិទ្ធិស្ត្រី និងអប់រំសិទ្ធិស្ត្រី
-ធ្វើកិច្ចតែងការ ចុះបើកវគ្គ វេទិកាសាធារណៈ និងរៀបចំកម្មវិធីជួបជាមួយក្រុមគោលដៅ -ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីតុលាការ និងសហគមន៍ -ប្រមូលពត៌មាន និងសរសេររបាយការណ៍ដែលអង្កេតជូនអ្នកសំរបសំរួលខេត្ត -ចូលរួមប្រជុំជាមួយអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាលជាដៃគូ
– ធ្វើលិខិតអន្តរាគមន៍ដែលពាក់ពន្ធ័ (ករណីចាំបាច់)
-ធ្វើរបាយការណ៍ប្រចាំខែជូនប្រធានកម្មវិធី
– ចូលរួមប្រជុំជាមួយអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាលជាដៃគូ
-ប្រឹក្សាយោបល់ជូនជនរងគ្រោះ
បេក្ខនារីត្រូវមានលក្ខណៈសម្បត្តិដូចតទៅ ៖
– ជាជនជាតិខ្មែរ អាយុចាប់ពី២៥ឆ្នាំឡើង
– មានកំរិតវប្បធ៌ម ថ្នាក់បរិញ្ញាបត្រ័ច្បាប់ ឬមានតម្លៃស្មើ
– ធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយអង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិ២ឆ្នាំឡើងទៅ
– មានចំណេះដឹងសិទ្ធិមនុស្ស-លទ្ធិប្រជាធិបតេយ្យ និងមានសេចក្តីក្លាហាន – មានអត្តចរិក និងសីលធម៌ល្អ – ស្ទាត់ជំនាញក្នុងការសរសេររបាយការណ៍
-បេក្ខជនត្រូវមានចេះភាសារខ្មែរស្ទាត់ជំនាញ (ទាំងសរសេរ និងអាន ) និងចំណេះដឹងមូលដ្ឋានភាសារអង់គ្លេស
-មានចំណេះដឹងកុំព្យូទ័រជាមូលដ្ឋាន (Word, Excel, PowerPoint)
បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូប មកការិយាល័យរដ្ឋបាល តាមអាស័យដ្ឋាន ផ្ទះលេខ៣ ផ្លូវ១៥៨ ឧកញ៉ាទ្រឿងកាង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬនៅការិយាល័យសាខាសមាគមអាដហុកប្រចាំខេត្តខាងលើកាន់តែប្រសើរ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ផុតកំណត់ទទួលពាក្យថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤។