កុមារីរងគ្រោះម្នាក់ឈ្មោះ ជ សផ អាយុ ១២ឆ្នាំ ត្រូវបានជនប្រព្រឹត្តឈ្មោះ សំ ហិល ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មិនមានមុខរបរពិតប្រាកដ ចាប់រំលោភសេពសន្ថវៈរហូតបានសំរេច នៅនឹងផ្ទះរបស់ខ្លួន ខណៈឪពុក ម្តាយ ចេញទៅច្រូចស្រូវ ទុកកុមារីរងគ្រោះឲ្យនៅផ្ទះតែម្នាក់ឯង។ ហេតុការណ៍ដ៍ព្រៃផ្សៃនេះ បានកើតឡើង នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៥.០០នាទីល្ងាច នៅចំណុចក្រោមផ្ទះកុមារីរងគ្រោះ ស្ថិតនៅភូមិធ្លកយុល ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្ដកំពត។ ក្នុងពេលកើតហេតុ ជាទំលាប់ កុមារីរងគ្រោះ មិនមានស្លៀក សំពត់ ឬខោទេ ពាក់តែអាវប៉ុណ្ណោះ ព្រោះឪពុក ម្តាយ ខ្លាចនាង បត់ជើងតូច ឬធំមិនកើត ដោយសាកុមារីរងគ្រោះជាជនពិការ។ ក្រោយកើតហេតុ ជនប្រព្រឹត្តត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារខេត្ត កំពត ចំណែកកុមារីរងគ្រោះ ត្រូវបានសមាគមអាដហុក ខេត្តកំពត ជួយអន្តរាគមន៍ ផ្តល់មេធាវី និងសរសេរពាក្យបណ្តឹងទៅតុលាការ។