កុមារីឈ្មោះ សខ. រក អាយុ ១៤ឆ្នាំ មានជំងឺប្រចាំកាយផ្នែកស្មារតី រស់នៅភូមិ រលាំងបែង ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានបុរសឈ្មោះ ឈន. សវ អាយុ ៣១ឆ្នាំ រស់នៅភូមិជាមួយគ្នា ចាប់រំលោភចំនួន ៣ដង ក្នុងរយះពេល ១ខែ គឺលើកទី១ នៅថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៤ វេលាម៉ោង ២រសៀល នៅនឹងផ្ទះជនប្រព្រឹត្ត ពេលជនរងគ្រោះយក Computer ទៅអោយជនប្រព្រឹត្ត តែមិនបានសំរេច ព្រោះមិត្តភក្រ័ជនរងគ្រោះទៅទាន់។លើកទី ២ និងទី៣ នៅថ្ងៃទី ១៤ និង ១៧ ខែ មិនា ឆ្នាំ ២០១៤ វេលាម៉ោង ៨យប់ ពេលជនរងគ្រោះត្រឡប់ពីមើលទូរទស្សន៏។ជនរងគ្រោះមិនហ៊ាននិយាយប្រាប់នណាទេ ព្រោះជនប្រព្រឹត្តគំរាមសម្លាប់ រហូតដល់ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៤ ទើបឪពុកជនរងគ្រោះដឹង ប្តឹងមកសមាគមអាដហុក ខេត្តកំពង់ស្ពឺ និងប៉ូលិសប៉ុស្ត សមាគមអាដហុក បានសហការជាមួយ ប៉ូលិសប៉ុស្ត កិច្ចការនារីខេត្ត និងអន្តរាគមទៅតុលាការ ដើម្បីស្វែងរកចាប់ខ្លួនជនប្រព្រឹត្ត ដែលបានរត់គេច។ មុននេះនៅឆ្នាំ ២០១០ ជនប្រព្រឹត្តខាងលើ ធ្លាប់ចាប់រំលោភនារីម្នាក់ តែមិនត្រូវបានចាប់ខ្លួនទេ ព្រោះជនប្រព្រឹត្តបង់ប្រាក់ចំនួន ៣លានរៀល។ សមាគមអាដហុក បន្តតាមដាន និងអន្តរាគមបន្ថែមទៀត ដើម្បីស្វែងរកចាប់ខ្លួនជនប្រព្រឹត្ត មកផ្តន្ទាទោសតាមច្បាប់។