កង្វល់ដែលបានលើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ ទូរទស្សន៍អាស៊ីអគ្នេយ៍ និង ទូរទស្សន៍ហង្សមាសថ្ងៃនេះ៖
១.ការកើននូវករណីឃាតកម្ម ដោយសារហិង្សាក្នុងគ្រួសារ ប្រៀបធៀប២ខែចុងឆ្នាំ២០១២ និងដើមឆ្នាំ២០១៣ ជាមួយនឹងចុងឆ្នាំ ២០១៣ និងដើមឆ្នាំ២០១៤ នេះ ពី៦ករណីមក ១១ករណី
២.ស្ថានភាពធ្ងន់ធ្ងរទៅៗ ដែលជាដើមហេតុនៃហិង្សា និងវិបត្តិក្នុងគ្រួសារ បានបណ្តាលឲ្យមាន អំពើឃាតកម្ម និង អត្តឃាត ដូចជាប្តីសម្លាប់ប្រពន្ធ ប្តីសម្លាប់ប្រពន្ធ កូនសម្លាប់ម្តាយ ការធ្វើអត្តឃាតដូចជាដុតសម្លាប់ខ្លួន ការលេបថ្នាំសម្លាប់ខ្លួន ចងកសម្លាប់ខ្លួន អារកសម្លាប់ខ្លួន
៣.កង្វល់អំពីភាពទន់ខ្យោយនៃប្រសិទ្ធិភាពនៃការអនុវត្តន៍ច្បាប់ទប់ស្កាត់អំពើហិង្សា និងកិច្ចការពារជនរងគ្រោះ និងយន្តការនៃការទប់ស្កាត់ ហិង្សាក្នុងគ្រួសារ បានបណ្តាលឲ្យមានឃាតកម្ម និងសោកនាដកម្មនៅក្នុងគ្រួសារ ។
ស្ថានភាពសាហាវយង់ឃ្នង សោដនាកម្មក្នុងគ្រួសារ និង ការដោះស្រាយបញ្ហាបែបទ័លច្រកទាំងនេះ បង្ហាញនូវការខកខាននូវការ ធានាសុខមាលភាពសង្គមរបស់រដ្ឋក្នុងការធានាបាននូវការគោរពសិទ្ធិមនុស្ស សិទ្ធិស្ត្រី ព្រមទាំងនេះជាបានបន្សល់ទុកនូវកុមារកំព្រា និងជាបន្ទុកសម្រាប់សង្គមដែលត្រូវដោះស្រាយ…..
អនុសាសន៍ស្នើឡើង៖
១/. រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចគួរតែអន្តរាគមន៍ជាបន្ទាន់ ចំពោះករណីអំពើហិង្សាក្នុងគ្រួសារ មិនត្រូវជម្រុញឲ្យភាគីធ្វើការសម្រុះសម្រួលករណីហិង្សាដែលកើតឡើងជាលើកទី២ ឬ របួសធ្ងន់ធ្ងរឡើយ
២/.រដ្ឋាភិបាលគួរបង្កើតឲ្យមានយន្តការ និងនីតិវិធីជាក់លាក់ ជាពិសេសប្រព័ន្ធជួយសង្គ្រោះបន្ទាន់(hotline) សម្រាប់ការជួយសង្រ្គោះជនរងគ្រោះ ឬបំបែកជនមុខសញ្ញាចេញពីជនរងគ្រោះ ដើម្បីធានាសុវត្តិភាពចំពោះជនរងគ្រោះ និងក្រុមគ្រួសារឲ្យបានទាន់ពេល ចៀសវាងការបណ្តែតបណ្តោយឲ្យហិង្សារ៉ាំរ៉ៃដោយពុំមានវិធានការបន្ទាន់
៣/.រដ្ឋាភិបាលគួរបង្កើតកន្លែងអប់រំកែប្រែ ដល់ជនប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ក្នុងដំណាក់កាលឃាត់ខ្លួន ជនមុខសញ្ញា សម្រាប់ផ្តល់ការអប់រំកែប្រែ និងមានការដាក់កំហិតតឹងតែង ដើម្បីទប់ស្កាត់ហិង្សាកើតឡើងជាថ្មីទៀត
៤/.រដ្ឋាភិបាល និង ក្រសួងសង្គមកិច្ច គួរផ្តល់នូវសេវាសុខមាលសង្គមដោយឥតគិតថ្លៃ ជាពិសេស ការផ្តល់សេវាពិគ្រោះយោបល់ និង សុខភាពផ្លូវចិត្តដល់ជនរងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ អំពើជួញដូរមនុស្ស និងចំណាកស្រុក
៥/.ពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងការផ្សព្វផ្សាយ/អប់រំ ច្បាប់ទប់ស្កាត់អំពើហិង្សាបន្ថែមទៀត ជាពិសេសសម្រាប់មន្តី្រអនុវត្តច្បាប់ និងអាជ្ញាធរមូលដ្ឋាន ដែលធ្វើការងារអន្តរាគមន៍ ទប់ស្កាត់ ព្រមទាំងជម្រុញការផ្តន្ទាទោសជនប្រព្រឹត្តិល្មើស ដើម្បីកាន់បន្ថយអំពើហិង្សាក្នុងគ្រួសារ
៦/.រដ្ឋាភិបាលត្រូវមានការដាក់ពិន័យ ឬផ្តន្ទាទោសដល់មន្ត្រី ដែលមិនបានអនុវត្តន៏តួនាទីរបស់ខ្លួនបណ្តោយឲ្យហិង្សាកាន់តែធ្ងន់ធ្ងរ និងបាត់បង់ជីវិតប្រជាពលរដ្ឋ ។