ការវិល​ត្រលប់​មក​កាន់​មាតុ​ប្រទេស​វិញ​នៃ​នារី​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​មនុស្ស

នៅថ្ងៃទី ២៥ ខែធ្នួ ឆ្នាំ​២០១៤ វេUntitled-1លា​ម៉ោង​១៥ រសៀល នឹងមាន​នារីរងគ្រោះ​ត្រលប់​មកពីប្រទេស​ចិនវិញ​តាមជើង​យន្តហោះ កម្ពុជា​អង្គរអ៊ែរ។

ជនរង​គ្រោះ​ឈ្មោះ ភ ស ស អាយុ ១៧ឆ្នាំ តែត្រូវ​មេខ្យល់​កែអត្តសញ្ញាណ​ឲ្យ​ទៅ​ជាអាយុ២៣ឆ្នាំ។

នាងបាន​ចេញទៅចិន កាល​ពីថ្ងៃទី ០១​​ខែ មករា ឆ្នាំ​២០១៤ វេលា​ម៉ោង១២យប់​​តាម​រយៈមេខ្យល់។

សមាគម​អាដហុក បាន​ខិតខំ​ធ្វើការ​អង្គេត រួច​អន្តរាគមន៍​ទៅក្រសួង​ការបរទេស និង​មន្រ្តី​កុងស៊ុល​ប្រចាំ​ខេត្ត​កងចួវ បន្ទាប់​ពីបាន​ទទួលពាក្យ បណ្តឹង​របស់​ឪពុកម្តាយ​ជនរងគ្រោះ​កាលពី​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៤។

 

ពត៌មានលំអិតទំនាក់ទំនង

អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រី្ត និងកុមារ ០១២​៣៤៤៧១៩/០១៦​៨៧៣២០៩

អ្នកស្រី មាស សាអ៊ីម អនុប្រធានផ្នែកស្រី្ត និងកុមារ​០៩២​៧២៧៥៩៦