នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវេលាម៉ោងប្រហែល ១រសៀល មានករណីឪពុកចុង ធ្វើសកម្មភាពប្រទូស្តកេរ្តិ៍ខ្មាស
លើកូនស្រីអាយុ ០៩ឆ្នាំ។ ឪពុកចុងដែលជាជនសង្ស័យ ឈ្មោះ ស ហ ភេទប្រុស អាយុ៤៨ឆ្នាំ បានប្រើប្រាស់ម្រាមដៃដើម្បីបំពេញចំណង់តណ្ហារបស់ខ្លូន ទៅលើកូនស្រីឈ្មោះ គ អ ភេទស្រី អាយុ ០៩ឆ្នាំ ជាសិស្សថ្នាក់ទី០៣ នៅភូមិវាលដេញ
ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នៅពេលដែលម្តាយនិងយាយ របស់ក្មេងស្រីរងគ្រោះមិននៅផ្ទះ ជនសង្ស័យបានចាប់ស្រាតខោ និងយកម្រាមដៃលូកលេងប្រដាប់ភេទរហូតនាងឈឺ និង ស្រែកយំទើបឈប់។ បន្ទាប់ពីម្តាយរងគ្រោះត្រលប់មកផ្ទះក៏ឃើញសភាពកូនមិនស្រួលក៏យកទៅមន្ទីរពេទ្យដើម្បីពិនិត្យ និង បានទាក់ទងជាមួយសមាគមអាដហុកដើម្បីជួយអន្តរាគមន៍។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះអ្នកសម្របសម្រួលសមាគមអាដហុកខេត្តស្ទឹងត្រែងបានសហការណ៍ភ្លាមៗជាមួយកិច្ចការនារីខេត្ត និង ជូនម្តាយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅស្នងការ ព្រមទាំងជូនទៅធ្វើកោសល្យវិច្ច័យនៅពេទ្យខេត្ត។ ព្រះរាជអាជ្ញាបានបញ្ជាអោយមានការាឃាត់ខ្លួនជនសង្ស័យ។ សមាគមអាដហុកនឹងធ្វើការតាមដានបន្តលើករណីនេះរហូតដល់ជនសង្ស័យត្រូវបានឃាត់ខ្លួន និងផ្តន្ទាទោសទៅតាមច្បាប់។