អាដហុកបន្ត​ជម្រុញ​សមភាព​យេនឌ័រ​នៅ​ខេត្ត​សៀមរាប

IMG_7046សមាគម​អាដហុក ​ខេត្ត​សៀមរាប បាន​រៀប​ចំ​ វគ្គ​បណ្ដុះ​បណ្ដាល ​សអំពី​លំនាំ​ឆ្ពោះ​ទៅ ​រក​សមភាព​យេនឌ័រ ​ក្នុង​គ្រួសារ កាល​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥ ទៅ​ដល់ ​សិក្ខាកាម ​ចំនួន ៣១​នាក់ នៅ​ឯ​វត្ត​ប្រាសាទ​រង្សី ស្ថិត​ក្នុង​ភូមិ​សំរោងកញ្ជ្រោច ឃុំ​ឬស្សីលក ស្រុក​ជីក្រែង  ខេត្ត​សៀមរាប។

លោក នី លីហេង មន្ត្រី​បណ្ដុះ​បណ្ដាល ​នៃ​សមាគម ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះ​បណ្ដាល​នេះ បាន​ផ្ដោត​សំខាន់ ​លើ​ការ​រៀប​ចំ ​ផែនការ ​សម្រាប់​គ្រួសារ និង​ការ​លើក​ កម្ពស់​សិទ្ធិ​ស្ត្រី ​នៅ​ក្នុង​គ្រួសារ។ លោក​បន្ថែម​ថា អ្នក​ចូល​រួម ត្រូវ​បាន​លើក ​ទឹក​ចិត្ត​ ឲ្យ​បញ្ចេញ​សកម្មភាព ​របស់​ពួកគេ ដើម្បី​បង្ហាញ ​នូវ​ផែនការ​គ្រួសារ និង​ការ​លើក​កម្ពស់​តម្លៃ​ស្ត្រី។

IMG_7051ក្រៅ​ពី​ថ្លងៃ​អំណរ​គុណ​ដល់​សមាគម​អាដហុក អ្នក​ស្រី សែន សុផល មេ​ឃុំ​ឬស្សីលក បានថ្លែង​ថា គ្រួសារ​មួយ​ចំនួន​ ដែល​ធ្លាប់​ជួប​ប្រទះ​អំពើ​ហិង្សា នឹងផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ពួកគេ ក្រោយ​ពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នេះ៕