សេចក្ដីថ្លែងការណ៍ សមត្ថកិច្ចរដ្ឋាភិបាល បាញ់បង្រ្កាបបាតុករ អោយស្លាប់ និង របួស

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមធ្វើការថ្កោលទោស ចំពោះការបង្រ្កាប បាតុកម្មអហិង្សា របស់កម្មករោងចក្រ នៅផ្លូវវ៉េងស្រេង ដោយកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល កម្ពុជា ដែលបានប្រើអាវុធ បាញ់ទៅលើហ្វូងបាតុករ ដែលគ្មានអាវុធ។ នៅក្នុងការបង្រ្កាបនោះ រដ្ឋាភិបាលបានប្រើប្រាស់ កងកម្លាំង កងរាជអាវុធហត្ថ ប្រមាណជាង ២,០០០នាក់ ធ្វើការបាញ់បង្រ្កាប ទៅលើហ្វូងកម្មក គ្មានអាវុធ ដែលបណ្ដាលអោយកម្មក ចំនួន យ៉ាងតិច ៥នាក់ស្លប់ ជាង២០ នាក់រងរបួសធ្ងន់ស្រា ដោយសារ​ការបាញ់ប្រហារ ពីសមត្ថកិច្ច ហើយក៏មាន មានការចាប់ខ្លួន និងធ្វើទារុណកម្មចំនួន ១៥នាក់ផ្សេងទៀត ។ យោងតាមការស៊ើបអង្កេត​របស់​សមាគអាដហុក បានបង្ហាញថា ការបង្រ្កាប ទៅលើក្រុមកម្មករនេះ គឺជាការ រៀបចំរបស់ រដ្ឋាភិបាល កម្ពុជា ដើម្បីវាយបំបាក់ ទៅលើក្រុមកម្មករ ដើម្បីកុំអោយពួកគេធ្វើការតវ៉ា ទាមទារតំឡើងប្រាក់ខែ។

សមាគមការពារសិទ្ធិមនុស្សអាដហុក សូមអំពាវនាវ ដល់រដ្ឋាភិបាល បញ្ឈប់ជាមបន្ទាន់ នូវការប្រើប្រាស់​កម្លាំង គ្មានតុល្យភាព ក្នុងការបង្រ្កាប ក្រុមកម្មករ គ្មានអាវុធ ដែលជាទង្វើ រំលោភសិទ្ធិមនុស្ស ហើយក៏ ជាអំពើឃាតកម្មប្រឆាំងនឹងមនុស្សជាតិផងដែរ។

 

ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក ០១១ ២៧៤៩៥៩

លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដ ០១៦ ៦៦៧៣៧៣