សាលាដំបូងរាជធានីភ្នំពេញ ធ្វើការប្រកាសសាលក្រម ករណី លោក ម៉ម សូណង់ដូ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២

ក្រោយពី បានបញ្ចប់ នូវសវនាការ ដែលប្រើរយៈពេលជិត ១សប្ដាហ៍ ដោយមានការសួរដេញដោលពីលោកមេធាវី លោក សុខ សំអឿន ប្រធានអង្គការ ក្រុមអ្នកច្បាប់ការបារសិទ្ធិនៅកម្ពុជា  ការពារ លោក ម៉ម សូណង់ដូ លោក ឡុង លន់ និង លោក ហុក ផល្លា ជាមេធាវីរបស់សមាគអាដហុក ប្រធានក្រុមប្រឹក្សាជំនុំជំរះ បានប្រកាសជាសធារណៈថា តុលាការសាលាដំបូងរាជធានីភ្នំពេញ ធ្វើការប្រកាសសាលក្រម ករណី លោក ម៉ម សូណង់ដូ និង ប្រជាពលរដ្ឋ​រងគ្រោះ ដោយបញ្ហាដីធ្លី ១៣នាក់ នៅខេត្តក្រចេះ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ៨ព្រឹក នៅសាលាដំបូងរាជធានីភ្នំពេញ។