បទសម្ភាស របស់លោក ធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ជាមួយវិទ្យុបារាំងអន្តរជាតិកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥។ លោក ធន សារាយ ដែលរិះគន់ចំណាត់ការរបស់តុលាការកម្ពុជា មកលើបុគ្គលិកនៃសមាគមនេះ នឹងថ្លែងប្រាប់គណៈប្រតិភូស្ថានទូតអឺរ៉ុប អំពីបញ្ហាប្រឈមនានាដែលអាដហុក បាន និងកំពុងជួបប្រទះ។ មុនជួបភ្ញៀវនៅព្រឹកថ្ងៃអង្គារខានស្អែក ក្នុងការិយាល័យរបស់ខ្លួន លោក ធន សារាយ សោកស្តាយ ដែលនៅកម្ពុជា ពុំមានយន្តការសម្រាប់ឱ្យសង្គមស៊ីវិល អាចជួបមេដឹកនាំប្រទេសដោយផ្ទាល់។
នៅក្នុងបទសម្ភាសខានលើនេះ លោក ធន សារាយ កបានបញ្ជាក់ផងដែរ អំពីដំណើរទស្សនៈកិច្ចរបស់ សហគមន៍អឺរ៉ុប ដែលនឹងមកទស្សនៈកិច្ច នៅសមាគមអាដហុក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះ នៅម៉ោង ១០ព្រឹក ក្នុងដំណើរទស្សនៈកិច្ចនោះ អ្នកសារព័ត៌មាន ត្រូវបានក៏ត្រូវបាន អនុញ្ញាតិ អោចយកព័ត៌មាន ផងដែរ។