កាលពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៥ វេលាម៉ោង៣ល្ងាច ជនរងគ្រោះឈ្មោះ ឡេង ផាន ភេទ ស្រី អាយុ ៥៦ឆ្នាំ ត្រូវបានប្តីឈ្មោះ អ៊ូច សុខន អាយុ ៦០ឆ្នាំ មុខរបរធ្វើស្រែ ប្រើកាំបិត និង ពូថៅ កាប់ទៅលើស្ត្រីរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុលើផ្ទះរបស់ខ្លួនក្នុងភូមិ ព្រែកក្រែង ឃុំ ព្រែកត្នោត ស្រុក ទឹកឈូ ខេត្តកំពត ដោយ អារក កាត់ដៃ រួមទាំងយកពូថៅកាប់ប្រដាប់ភេទ។ ក្រោយហេតុការណ៍កាប់សម្លាប់ប៉ូលិសបានមកអន្តរាគម ប៉ុន្តែប្តីដែលជាជនប្រព្រឹត្តបានចងករសម្លាប់ខ្លួន ព្រោះតែខ្លាចប៉ូលិសចាប់ដាក់ពន្ធនាគារ ។មុនឈានដល់ការកាប់សម្លាប់ គ្រួសារនេះធ្លាប់កើតមានទំនាស់ឈ្លោះគ្នាដោយសារការប្រចណ្ឌជាយួរមកហើយ រហូតមកដល់ថ្ងៃកើតហេតុ ប្តីបានផឹកស្រាស្រវឹងក៍កើតរឿងរ៉ាវកាប់សម្លាប់គួអោយរន្ធត់តែម្តង។