សមាគម​អាដហុក​បើក​វេទិកា​សាធារណៈ ស្តីពី​សុវត្ថិភាព​ទេស​សន្តរ​ប្រវេសន៍​នៅ​ខេត្ត​កំពង់ធំ

ក្រោម​ជំនួយ​ឧបត្ថម្ភ​ពីស្ថាន​ទូតអូស្រ្តាលី សមាគម​អាដហុក​បានរៀប​ចំ​បើក​វេទិកា​សាធារណៈ ស្តីពីសុវត្ថិភាព​ទេស​សន្តរ​ប្រវេសន៍ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភូមិ ទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោម​គណៈ​អធិបតី​លោកស្រី ជា ពន អភិបាលរង​ស្រុកកំពង់ស្វាយ លោកស្រី ឆន​ សុគន្ធា ប្រធានផ្នែកស្រ្តី និងកុមារ​ របស់​សមាគម​អាដហុក ក្នុងនោះមាន អាជ្ញាធរមូលដ្ឋាន និង​ពលរដ្ឋ​ដែល​មាន​បញ្ហា​ចំណាក​ស្រុក ប្រមាណ​ ៥៥នាក់  ក្នុងនោះ​ស្រ្តី ៨០%ចូលរួម ។

លោកស្រ្តី ឆន ​សុគន្ធា មាន​មតិស្វាគមន៍​ដល់​អ្នក​ចូលរួម និង​លើក​ឡើង​ពីវត្ថុ​បំណង​នៃការ​បើក វេទិកានៅថ្ងៃនេះថា ៖ ដោយ​សារ​សមាគម​អាដហុក​បានធ្វើ​ការពាក់ព័ន្ធ​នឹងវិស័យ​សិទិ្ធមនុស្ស ពិសេស​បាន​ទទួល​ពាក្យ​បណ្តឹង និង​អន្តរាគមន៍​ករណី​ចំណាក​ស្រុក​ពីសំណាក់​ជនរង​គ្រោះ ឬគ្រួសារផ្ទាល់ ទៅ​កាន់​ប្រទេសចិន ម៉ាឡេស៊ី ថៃឡងដ៍ កូរ៉េ ឥណ្ឌូ​ណេស៊ី និង​ប្រទេសមួយ​ចំនួន​ទៀត ជាច្រើន​ករណី​ក្នុង​មួយ​ឆ្នាំៗ ។

ទន្ទឹម​នឹង​នេះ​ដែរ ក៏មាន​បងប្អូន​មួយ​ចំនួន​ចំណាក​ស្រុកដោយ​សុវត្ថិភាព និងមួយ​ចំនួន​ទៀត ទៅដោយមាន​បញ្ហាដូច​ជាចាញ់​បោកមេ​ខ្យល់ថា​ទៅធ្វើកា​រ​បែរ​ជាឲ្យ​ទៅ​រៀបការ ឬលក់​ឲ្យ​ជន​ជាតិចិន  ការ​បង្ខំ​ឲ្យធ្វើ​ការហួសកំលាំង ការមិន​បានទទួល​ប្រាក់បៀវត្សរ៍ ឬទទួល​បានមិ​ន​គ្រប់ចំនួន ការបង្ខំ​ឲ្យ​​បន្ត​អាណត្តិ​ការងារ ការបាត់​ដំណឹងមិន​មានទំនាក់​ទំនង​មក​ក្រុម​គ្រួសារ​ជាដើម ទាំងអស់នេះសុទ្ធសឹង តែជាបញ្ហា ដូច្នេះ​ហើយ​បាន​ជា​ថ្ងៃនេះ​យើងរៀប​ចំជា​វេទិកា​នេះឡើង ដើម្បី​ឲ្យបង​ប្អូន​អតីត​ជនរង​គ្រោះ ដែល​ធ្លាប់​បាន​ធ្វើចំណាក​ស្រុក ឬគ្រួសារ​ជនរង​គ្រោះ បានធ្វើកា​រ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​លើក​ជា សំណូមពរ ឬមតិ​ផ្តាំផ្ញើរ​ទៅ​អ្នក​អ្នក​ចូលរួម​ទាំងអស់។

លោកស្រី ជា ពន ក៏មានមតិថ្លៃងបើកក្នុងវេទិកាផងដែរ ដោយផ្តោតទៅលើការធ្វើចំណាក ស្រុកប្រកបដោយសុវត្ថិភាព កុំឲ្យទៅទាំងប្រថុយប្រថាន នាំឲ្យមានគ្រោះថ្នាក់ ។

ក្នុងនោះដែរ អ្នកចូលរួមក៏បានលើកឡើងពីបទសោធន៍របស់ខ្លួនផងដែរ ដែលកន្លងមក​ពួកគាត់ ធ្លាប់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និងគ្រួសារជនរងគ្រោះ ។ បញ្ហាជាច្រើនដែលពួកគេបាន ជួបប្រទះដូចជា ការបង្ខំឲ្យធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃៗ ងើបតាំងពីម៉ោង៤ព្រឹក ដល់ម៉ោង១២យប់ របបអាហារមិនគ្រប់គ្រាន់ មានការប៉ុនប៉ងរំលាភសេពសន្ថវៈពីសំណាក់សាច់ញាតិម្ចាស់ផ្ទះ និងម្ចាស់​ ផ្ទះ មានការគំរាមសម្លាប់ពីសំណាក់ម្ចាស់ផ្ទះ ទទួលបានប្រាក់បៀវត្សរ៍មិនគ្រប់ចំនួននៅពេល ដែលពួកគេខំ​ធ្វើការដោយប្តូរញើសឈាម និង​នៅពេលទ្រាំមិនបានត្រឡប់មកផ្ទះវិញ ត្រូវឲ្យគ្រួសារផ្ញើ ប្រាក់ដើម្បីសងមេខ្យល់ ទើបអាចត្រឡប់មក កម្ពុជាវិញបាន ជាងនេះទៅទៀត ពេលធ្វើដំណើរ មកតាមរថយន្តពីប្រទេសម៉ាឡេស៊ីទៅកម្ពុជា នៅពេលទៅដល់កន្លែងដែលមានប៉ូលីសឆែក ត្រូវចូល ពួន​ក្នុងខ្លុបរថយន្ត ដើម្បីគេចពីពួកគេ ក្នុងករណី ចាប់បានត្រូវជាប់ពន្ធនាគារ ។ មានជនរងគ្រោះខ្លះ ទៀត ត្រូវមេខ្យល់យកទៅលក់ក្នុងមួយនាក់​៧០០០$អោយម្ចាស់ផ្ទះ តែខ្លួនខិតខំធ្វើការ មិនទទួលបានប្រាក់ខែទេ ដោយសារថវិកាត្រូវមេខ្យល់យកអស់ ។

IMG_0003IMG_0008  Template of Feature Image