នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ សមាគមអាដហុកប្រចាំខេត្តសៀមរាប បានរៀបចំវេទិកាស្តីពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលមានវាគ្មិនកិត្តិយស អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តី និងកុមាររបស់សមាគមអាដហុក អ្នកស្រី ដូង ថាវរី ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនៃស្នងការនគរបាលខេត្តសៀមរាប អ្នកស្រី ឆាយ សាត ក្រុមប្រឹក្សាឃុំទទួលបន្ទុកស្រ្តី និងកុមារ និងលោកស្រី លោក អ្នកនាងកញ្ញា ដែលជាអតីតអ្នកទៅធ្វើការនៅក្រៅប្រទេស ក៏ដូចជាក្រុមគ្រួសារ ។
អ្នកស្រី ឆន សុគន្ធា មានមតិស្វាគមន៍ដល់អ្នកចូលរួម គឺៈ កន្លងមកមានបងប្អូនទៅធ្វើការនៅក្រៅប្រទេសមានជួបប្រទះនូវផលវិជិ្ជមាន និងផលអវិជ្ជមាន ។ បានលើកឡើងពីវត្ថុបំណងដែលសមាគមអាដហុករៀបចំវេទិកានេះឡើង គឺដើម្បីឲ្យអតីតអ្នកធ្វើចំណាកស្រុក ឬគ្រួសារ ធ្វើការផ្លាស់ប្តូរ បទពិសោធន៍ ឬសំណូមពរដល់អ្នកចូលរួម ។ បងប្អូនអាចលើកជាសំណូមពរ សំណួរ ដល់វាគ្មិន ដើម្បីឆ្លើយជូន និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ។
មតិស្វាគមន៍បើកកម្មវិធី ដោយអ្នកស្រី ដួង ថាវី ដោយផ្តោតលើការចំណាកស្រុកត្រូវមានឯកសារអ្វីខ្លះសំរាប់ការគាំទ្រ ដែលយើងត្រូវយល់ដឹង ។ ការជួញដូរមនុស្ស មិនផ្តោតលើភេទ អាយុទេ សំរាប់អ្នកជួញដូរធ្វើយ៉ាងណាដើម្បីឲ្យបានចំណូល និងចំណេញផលប្រយោជន៍របស់គេតែប៉ុណ្ណោះ ។
ការចូលរួមចែករំលែកបទពិសោធន៍ពីសំណាក់អតីតអ្នកធ្វើចំណាកស្រុក និងក្រុមគ្រួសារ ដោយផ្តោតលើផលវិបាកដែលពលរដ្ឋខ្មែរយើងទៅធ្វើការនៅប្រទេសថៃ អ្នកដែលទៅតាមក្រុមហ៊ុន ពិបាកជាងមេខ្យល់ ដោយធ្វើលិខិតឆ្លងដែនក្រុមហ៊ុនយកតម្លៃ៣០០ទៅ៤០០ដុល្លារ និងថៅកែកាត់ ប្រាក់ខែ៣០០០បាតក្នុងមួយខែ ។ មានពលរដ្ឋខ្លះទៅធ្វើការនៅប្រទេសថៃ បានប្រើប្រើប្រាស់គ្រឿង ញៀន ភាគច្រើនធ្វើការនៅលើទូកនេសាទ មានការវាយដំគ្នាធ្វើឲ្យអាជ្ញាធរចាប់ដាក់ពន្ធនាគារ និងមាន រហូតដល់មានការបោកប្រាស់គ្នា ភាគច្រើនមានតែជាខ្មែរឯងនោះទេ ។ រហូតដល់មានគ្រួសារជនរងគ្រោះមួយចំនួន ពេលត្រឡប់មកវិញ ធ្វើការកោរសក់ស្បថមិនទៅវិញទេ ។
មានការលើកជាសំណួរ ឬសំណូមពរមកកាន់វាគ្មិន ដើម្បីឆ្លើយតបនូវចម្ងល់របស់អ្នកចួលរួម ។