ភ្នំពេញថ្ងៃទី៧មីនាឆ្នាំ ២០១៣ សមាគមអាដហុកបានរៀបចំព្រឹត្តិការណ៍ដើម្បីអបអរទិវា អន្តរជាតិនារី ៨ មីនា ខួបលើកទី ១០២ នៅការិយាល័យកណ្តាល នៃសមាគមអាដហុក
គោលបំណងនៃការព្រឹត្តិការណ៍នេះ ដើម្បីរំលឹកដល់ការតស៊ូរបស់ស្ត្រីក្នុងការទាមទារសិទ្ធិស្មើគ្នា រវាងស្ត្រីនិងបុរសក្នុងសង្គម និងជាឱកាសជួបសំណេះ សំណាល សាកសួរសុខទុក្ខ ដល់ស្ត្រី និង កុមាររងគ្រោះ ដោយសារបញ្ហាការរើសអើងដោយសារភេទ ការរំលោភបំពានផ្សេងៗ រួមទាំងជនរង គ្រោះ ដោយសារការបាត់បង់ដីធ្លី ការបណ្តេញចេញ ដែលពួកគាត់កំពុងប្រឈមនឹងនូវការលំបាក ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសិទ្ធិរបស់ពួកគាត់ត្រូវបាន គេរំលោភបំពាន។ នៅក្នុងឱកាសនេះដែរ ក៍បានផ្សាយនូវអត្តបទសេចក្តីថ្លែងការណ៍ ដោយលើកឡើងនូវអនុសាសន៍មួយចំនួនជូន រាជរដ្ឋាភិបាល ក្នុងការជួយជម្រុញការការពារសិទ្ធិមនុស្ស សិទ្ធិស្ត្រីនិងកុមារ ជាពិសេស សមភាពយ៉េនឌ័រក្នុងសង្គម ជម្រុញការអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅនឹង ប្រធានបទ«សិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍»។ ទិដ្ឋភាពអ្នកចូលរួមអបអរខួបលើកទី១០២ទិវាអន្តរជាតិ៨មីនា២០១៣នៅសមាគមអាដហុក
រូបភាពការប្រគល់ជូនអំណោយ ជាអង្ករ ត្រីខ និងសារុង ដោយ លោក ធន សារាយ ប្រធានសមាគមអាដហុក ជូនដល់ជនរងគ្រោះដោយ ការបណ្តេញ ចេញ សហគមបូរីកីឡា និង អ្នករងគ្រោះដោយបញ្ហាភេទ និង ចំណាកស្រុក