សមត្ថកិច្ច​នគរបាល​ខេត្ត​តាកែវ បានរារាំង អ្នករត់​កង់បី​ឥណ្ឌា​ជាង ១០គ្រឿង និង​រថយន្ត​ក្រុង​ក្រុម​បណ្តាញ​យុវជន​កម្ពុជា មិន​អនុញាត​ឲ្យជិះ​ទៅចូល​រួមពិធី​បុណ្យ​រំលឹក​ខួបបួនឆ្នាំ លោក​បណ្ឌិត កែម ឡី

សមត្ថកិច្ច​នគរបាល​ខេត្ត​តាកែវ បានរារាំង អ្នករត់​កង់បី​ឥណ្ឌា​ជាង ១០គ្រឿង និង​រថយន្ត​ក្រុង​ក្រុម​បណ្តាញ​យុវជន​កម្ពុជា មិន​អនុញាត​ឲ្យជិះ​ទៅចូល​រួមពិធី​បុណ្យ​រំលឹក​ខួបបួនឆ្នាំ លោក​បណ្ឌិត កែម ឡី

សមត្ថកិច្ច​ខេត្ត​តាកែវ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះ ​បានដាក់​សមត្ថកិច្ច​នគរបាល​ប្រមាណជាង ៥០នាក់ ធ្វើការ​រារាំង ឃាត់​ក្រុមកង់​បី​ឥណ្ឌា​ចំនួន ១៧គ្រឿង ដែល​សមាជិក​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ(IDEA) ប្រមាណ​ជាង ២០នាក់ ដែលដឹក​នាំដោយ​លោក វ៉ន ពៅ ជា​ប្រធាន និង​រថយន្ត​ក្រុងមួយ​គ្រឿងដែល​ដឹកក្រុម​បណ្តាញ​យុវជនកម្ពុជា(CYN) ចំនួន ២៤នាក់ ដែល​ដឹកនាំ​ដោយលោក អុល វ៉ាន់ ជាប្រធាន ក្នុងបំណង​ទៅចូលរួម​ពិធីបុណ្យ​រំលឹកខួប ៤ឆ្នាំ លោកបណ្ឌិត កែម ឡី នៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ការឃាត់​កង់បី​ឥណ្ឌា រថយន្ត​ក្រុង​ជាង មួយម៉ោង​នេះ  ដោយ​អាជ្ញាធរ​ឲ្យអ្នកបើក​បរ​កង់បី និងអ្នក​រួមដំណើរ​ពិនិត្យ​កំដៅ ហើយទារ​ឆែករក​ឯកសារ​កង់បី ប៉ុន្តែអ្នក​រត់កង់បី​ទាំងអស់​មិនយល់​ព្រម ព្រោះពួក​គាត់ថា ពួកគាត់​គ្មាន​បទល្មើស​អ្វីទេ ដូច្នេះ សមត្ថកិច្ច​នគរបាល​គ្មានសិទ្ធិ​ពិនិត្យមើល​ឯកសារ​នោះទេ ពួកគាត់​លើកយក​បទបញ្ជា​លោកអគ្គ​ស្នងការ​នគរបាល​មកបញ្ជាក់ ទើប​សមត្ថកិច្ច​នគរបាល​ទាំងនោះ​គ្មានការ​បកស្រាយអ្វី​បន្តទៀត ក៏រុញឲ្យ​ពួកសួរ​សមត្ថកិច្ច​នេះ សមត្ថកិច្ចនោះ​រកហេតុផល​មិនបាន ទើបពួក​គាត់សម្រេច​ចិត្តដើរ​ហែរកំរង​ផ្កាថ្មើរជើង​ពីកន្លែង​ឃាត់កង់បី និងរថយន្ត ពីភូមិ​អង្គតាសោម ឃុំអង្គតា​សោម ទៅភូមិ​អង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមិន​មានសមត្ថកិច្ច​រារាំងក្បួនហែរ​នោះឡើយ ។ បន្ទាប់​មកក៏​ក្រុមអ្នក​រត់កង់បី​បើកយក​កង់បី​ជំលៀស​ចេញម្តងមួយៗ​រៀងៗ​ខ្លួន រហូតដល់​អស់ពី​បារ៉ាស់​ដែលនគរបាល​បាល​ដាក់​ពាំង ប៉ុន្តែ រថយន្ត​ដែលដឹក​ក្រុមបណ្តាញ​យុវជន​មិនអាច​យកចេញ​បាននោះ​ទេ ទុករហូត​ដល់ពិធី​បុណ្យចប់ ទើប​នគរបាល​អនុញាត​ឲ្យរថយន្ត​ចេញ​ពីចំណុច​កន្លែងឃាត់​ទុកនៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម នោះ ទៅដឹក​ក្រុមយុវជន​ចេញពីពិធី​បុណ្យត្រលប់​មករាជធានី​ភ្នំពេញវិញ ។

សូម​បញ្ជាក់​ថា កាលពីបួន​ឆ្នាំមុនគឺ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម​ដ៏ល្បី​ឈ្មោះ​មួយរូប ត្រូវបាន​ឃាតករ​បាញ់សម្លាប់​ខណៈពេល​លោកកំពុង​អង្គុយទទួល​ទានកាហ្វេ នៅក្នុង​ស្តាម៉ាតស្ថាន​នីយ​លក់​ប្រេងឥន្ទនៈកាល់តិច​ស្តុបបូកគោ ហើយ​រហូត​មកដល់​ពេលនេះ ប្រពន្ធ និង​កូនរបស់​លោកដែល​កំពុងរស់​នៅភៀសខ្លួន ដោយការ​ភ័យខ្លាច​ព្រមទាំង​ក្រុមគ្រួសារ នៅមិនទាន់​ទទួលបាន​យុត្តិធម៌​នៅឡើយ ក្រៅតែពី​សមត្ថកិច្ច​បានចាប់ឃុំ​ខ្លួនបុរស​ម្នាក់​ឈ្មោះ អ៊ឿត អាង ហៅជួបសម្លាប់ ដាក់ពន្ធនាគារតែប៉ុណ្ណោះ ។

សកម្មភាព​របស់​អាជ្ញាធរ​ខាងលើ​នេះ ជាហេតុ​បណ្តាល​ឲ្យក្រុម​យុវជន និងអ្នក​រត់កង់បី មិនអាច​ទៅចូល​រួមកម្ម​វិធីបុណ្យ​បានទាន់​ពេលវេលា ដោយ​សារកម្ម​វិធីប្រារព្ធ​ធ្វើឡើង​តែមួយ​ព្រឹក ត្រឹមម៉ោង ១២ តែប៉ុណ្ណោះ ។