កំពត៖ មន្ត្រីស៊ើបអង្កេតសិទ្ធិស្ត្រី និងកុមាររបស់សមាគមអាដហុកប្រចាំខេត្តកែប បានឲ្យដឹងថា យុវតីវ័យ ១៥ឆ្នាំមួយរូប ត្រូវបានរំលោភបូកដោយយុវជន ៤នាក់ កាលពីយប់ថ្ងៃទី១៨ ខែមេសាកន្លងមក។
អ្នកស្រី អ៊ុច បូ មន្ត្រីស៊ើបអង្កេតសិទ្ធិស្ត្រី និងកុមារ នៃសមាគមអាដហុកប្រចាំខេត្តកំពត ដែលបានសាកសួរជនរងគ្រោះនៅឯមន្ទីរពេទ្យនោះ បាននិយាយថា នាង យ.អ.ស. ដែលមានស្រុកកំណើតនៅឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប និងមានមុខរបរជាកម្មការិនីនៅប្រទេសថៃ បានសន្លប់បាត់ស្មារតីភ្លាមៗក្រោយពីផឹកស្រាដបមិនស្គាល់ស្លាកយីហោមួយប្រភេទ។ នារីរងគ្រោះ ត្រូវបានជនល្មើសដឹកយកទៅរំលោភបានសម្រេចនៅចំណុចស្រែត្រែង ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
បច្ចុប្បន្ន នារីរងគ្រោះកំពុងស្ថិតនៅក្រោមជួយសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកែបនៅឡើយ ដោយសារស្ថានភាពធ្ងន់ធ្ងរ។
ជនសង្ស័យ ២នាក់ក្នុងចំណោម ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកំពតកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥កន្លងមក។
ព័ត៌មានលម្អិត សូមទាក់ទង៖
អ្នកស្រី អ៊ូច បូរ មន្ត្រីសម្របសម្រួល នៃសមាគដអាហុដប្រចាំខេត្តកំពត
លេខទូរស័ព្ទ ០១២ ៩៤៨ ៦៩០