កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៣ កសិករឈ្មោះ អៀង សុង អាយុ ៣៨ ឆ្នាំ ត្រូវលោក មេប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងជង ស្រុកបាកាន វ៉ៃដំ និងចាប់ខ្លួន ជម្រិតទារប្រាក់ ៥០០០០ រៀលនិងប៊ឺយ៉ែមួយកេសទើបបានដដោះលែងទាំងពាក់កណ្តាលអាធ្រាតថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៣ ។
នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៣ ម៉ោងប្រហែល ៧,៣០ នាទីយប់ ស្រី្តឈ្មោះ គា ភាព អាយុ ៦០ ឆ្នាំនិងចៅ បានដើរមកទិសខាងកើត ពីរណ្តៅដាក់អំពូល ចាប់ចង្រិត សំដៅមកផ្ទះវិញ ពេលនោះ ស្រាប់តែមានប៉ូលីស ពីរនាក់ មិនស្គាល់ឈ្មោះ តែមានកាំភ្លើង និងអាយកូម(ជាប៉ុលីសនៅប៉ុស្តិ៍ ឃុំត្រពាំងជង ស្រុកបាកាន ) គេចុចពិល ចំមុខតែម្តង គេថារូបគាត់ជាដៃជើងចោរ បានជាបើកអំពូល ភ្លើងចង្រិត តែរូបគាត់ឆ្លើយថា មានចោរណាឆ្កួត ដើរតាមអំពូល ភ្លើងទេ គឺមានតែប៉ូលីសណឹងឯង ស្រាប់តែប៉ូលីស ទាំងពីរវ៉ៃអំពូលចាប់ចង្រិតអស់ចំនួន ១០ អំពូល និងផ្តាច់ខ្សែ ហើយ ប៉ូលីសក៏ប្រតាយ យកពិលពីស្រី ចំណាស់ម្នាក់នេះ ចៅរបស់គាត់ បានទាញគាត់ចេញ ព្រោះខ្លាច ប៉ូលីស បាញ់ ពេល ប្រទាញយកពិល ប៉ូលីសក៏ទាត់គាត់មួយជើងតែខុសព្រោះគាត់គេច ហើយ ពួកវាក៏ស្រវឹងខ្លាំងណាស់។ រូបគាត់ក៏បានដើរមកផ្ទះវិញពីរនាក់ចៅ ពេលកូនមកពីស៊ីការ គេវិញក៏រៀបរាប់ពីហេតុការណ៍នេះកូន ប្រសាររបស់គាត់ ឈ្មោះ អៀង សុង ក៏បាន ទៅកន្លែង ប៉ុស្តិ៍ប៉ូលីសទៅសួរនាំពីហេតុការណ៍ដែលប៉ូលីស ទៅវ៉ៃអំពូលភ្លើងចាប់ចង្រិត និងផ្តាច់ខ្សែភ្លើងរបស់គ្រួសារគាត់ ក៏ត្រូវ មេប៉ុស្តិ៍ ឃុំត្រពាំងជងវ៉ៃតែម្តង កូន របស់គាត់ ប៉ូលីសឃាត់ខ្លួនរហូតដល់ម៉ោង ១ យប់ពាក់កណ្តាលចូលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៣ ដោយ មន្រី្តប៉ូលីសម្នាក់គេទារយកប្រាក់ចំនួន ៥០០០០ រៀល និងប៊ីយ៉ែ មួយកេស តែកូន ស្រី រកទិញ មិនបាន ទើបឲ្យបា្រក់គេតែ ៥០០០០ រៀលប៉ុណ្ណោះ ទើបគេដោះលែង កូនប្រសារគាត់វិញ ពេលត្រឡប់ មកដល់ផ្ទះឃើញកូនប្រសារមុខឡើងហើមខាងស្តាំ មាត់បែកឡើងពោធិ៍ ក្បាលប្រឡាក់សុទ្ធតែដី។
លោក អៀង សុង អាយុ ៣៨ ឆ្នាំ ជាជនរងគ្រោះបានរៀបរាប់ ពីហេតុការណ៍ថា នៅយប់នោះ គាត់ត្រឡប់ពីហូបការវិញ ដល់ផ្ទះក៏ឭប្រពន្ធនិងម្តាយក្មេកថា មានប៉ូលីសផ្តាច់ខ្សែភ្លើងនិងអំពូលភ្លើង ដាក់ចង្រិត ឭដូចនេះខ្ញុំក៏ទៅកាន់ប៉ុស្តិ៍សួរនាំមន្រី្តប៉ូលីសពីរឿងអ្នកវ៉ៃអំពូលភ្លើងដាក់ចាប់ចង្រិតតែគេ ឆ្លើយ ថា មិនដឹងទេ មួយសន្ទុះស្រាប់តែមានមេប៉ុស្តិ៍ត្រពាំងជងឈ្មោះ ប៊ុន រឿន ហៅពៅជិះម៉ូតូមកពី នាក់ ក្នុងសភាពស្រវឹង ជនរងគ្រោះក៏បានសួរនាំថា ម៉េចក៏បងឯងឲ្យកូនចៅទៅវ៉ៃអំពូលខ្ញុំដូចនេះ ពេលនោះមេប៉ុស្តិ៍គាត់និយាយមកថា ឯងវែកញែកអីកន្លែងនេះ ឯងដាក់អំពូលដាក់ចង្រិត ឯងប្រាប់ សមត្ថកិច្ចឬអត់? ឯងមករញ៉េរញ៉ៃអី ស្របគ្នានោះស្រាប់តែមេប៉ុស្តិ៍រូបនោះចុះពីលើម៉ូតូវ៉ៃរូបគាត់តែម្តង ហើយមន្រី្តប៉ូលីសផ្សេងក៏ចាប់ សង្កត់ ក្បាល ជនរងគ្រោះទៅនិងដី ហើយទ្រោបពីលើវ៉ៃតែម្តង ជនរង គ្រោះស្រែកអូយ ទើបមេប៉ុស្តិ៍រូបនេះឈប់វ៉ៃ រួចក៏យកទៅដាក់បន្ទប់ឃាត់ខ្លួនតែម្តង ។
ស្រី្តឈ្មោះ អ៊ុច សំ អាយុ ៥៦ ឆ្នាំ នៅភូមិកោះអណ្តែត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍ សាត់ ជាសាក្សីសំខាន់ម្នាក់ ដែលគាត់បានឃើញផ្ទាល់ ក្នុងហេតុការណ៍នេះបានរៀបរាប់ថា នៅថ្ងៃកើត ហេតុគាត់បានទៅប៉ុស្តិ៍ប៉ូលីសឃុំត្រពាំងជងដែរ ព្រោះកូនប្រសាររបស់គាត់ត្រូវប៉ូលីសឃាត់ខ្លួន ជា មួយកួនស្រីរបស់គាត់ នៅថ្ងៃនោះម៉ោងប្រហែល ៨ យប់ ក៏ឃើញអ្នកភូមិឈ្មោះ កូនយាយ ហេង ក៏សួរ ថា អាសុង ឯងមកណឹងមានការអី? សុង ក៏ឆ្លើយថា ខ្ញុំមកសួរអ្នកណាវ៉ៃអំពូលដាក់ចង្រិតរបស់ខ្ញុំ មួយសន្ទុះក៏ស្រាប់តែមេប៉ុស្តិ៍ឃុំត្រពាំងជងមកដល់ ឭមេប៉ុស្តិ៍និយាយខ្លាំងៗ ឯងចង់ម៉េច ឯងដាក់ អំពូលមានប្រាប់អញឯណា រួចក៏ស្រាប់តែមេប៉ុស្តិ៍រូបនេះចាប់ឈ្មោះ សុង ភ្ញើយវ៉ៃតែម្តង រូបគាត់មិន ហ៊ានមើលទេ រហូតគេវ៉ៃរួចក៏យកឈ្មោះ សុង ដាក់ក្នុងបន្ទប់ឃាត់ខ្លួនជាមួយកូនប្រុសគាត់តែម្តង នៅ យប់នោះប៉ូលីសនោះស្រវឹងខ្លាំងណាស់ ។