ជាលើកទី ១ ដែលមេខ្យល់ជួញដូរមនុស្សទៅប្រទេសចិនចំនួនពីរនាក់(ចិនម្នាក់ និងខ្មែរម្នាក់)ត្រូវបានឃាត់ខ្លួននៅប្រទេសចិន បើយោងតាមប្រភពពត៌មានពីមន្ត្រីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃបានអោយដឹង កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤ ។ ករណីនេះសមាគមអាដហុកបានទទួលបណ្តឹងពីគ្រួសារជនរងគ្រោះ ហើយបានអន្តរាគមន៏ដោយដាក់លិខិតទៅក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិកម្ពុជា រួមជាមួយកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងសៀងហៃ ប្រទេសចិន។ ជនរងគ្រោះឈ្មោះ វ.ណ ជាស្រ្តីមេម៉ាយរស់នៅខេត្ត ឧត្តមានជ័យ បានមកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ១១ និង ៣០នាទីយប់ ដោយមានការជួយចេញថ្លៃសំបុត្រយន្តហោះពីសប្បុរសជនតាមរយះសមាគមអាដហុក។ជនរងគ្រោះត្រូវបានមេខ្យល់ជាអ្នកស្គាល់គ្នា បោកបញ្ឆោតនាំទៅប្រទេសចិនកាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៤ ហើយដឹកតាមឡានដើរលក់អោយបុរសចិនពីកន្លែងមួយទៅកន្លែងមួយទៀតដូចជាសត្វ ជ្រូក មាន់ ទា។
ពត៌មានលំអិតសូមទំនាក់ទំនងៈ
លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ ៣៤៤ ៧១៩
លោកស្រី លឹម មុនី អនុប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១២ ៨៣៤ ៤៤៩