ព្រះ​សង្ឃ​រំលោភ​ក្មេង​ស្រី អាយុ១៤ឆ្នាំ

ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង​ ប្រហែល​៩យប់ មានករណី ​រំលោភ ​សេពសន្ថវ: ​មួយនៅ​ ភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែក​ប្រសព្វ ខេត្តក្រចេះ។ កុមារី​ជន​រងគ្រោះ​ឈ្មោះ ធ ណរ អាយុ១៤ឆ្នាំ ជាសិស្ស​ថ្នាក់ទី៩ ចំណែក​ជនសង្ស័យ​ឈ្មោះណែម ប៉ុនណាង អាយុ២០ឆ្នាំ ជាសង្ឃ​បួស​៤វស្សា នៅវត្ត​ច័ន្ទតាមូលី ហៅតាម៉ៅ ភូមិកើត ​ហេតុខាងលើ។ រីឯទៅលំនៅ របស់​ជន ប្រព្រឹត្ត នៅក្នុងភូមិ១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ករណីរំលោភ ​នេះកើត​ ឡើងនៅ​ លើផ្ទះ​ក្មេង​ ស្រីរងគ្រោះ ដោយ​សារ ​នៅយប់​នោះ ក្មេងស្រី​រងគ្រោះ ​នៅផ្ទះ​ជាមួយ ​បងស្រី និងក្មួយ​៣នាក់ តែនៅ​យប់នោះ​ក្មេងស្រី​នៅម្នាក់​ឯង ជន​សង្ស័យ​បានឈរ​រេរ៉​នៅមុខ​ផ្ទះក្មេង​ស្រីរង​គ្រោះរួច​បានទូរស័ព្ទ​ទៅជនរង​គ្រោះអោយ​បើកទ្វា​ផ្ទះអោយ តែក្មេង​ស្រីមិន​ព្រមបើក ជនសង្ស័យ​នៅតែ​បន្ត​ទូរស័ព្ទរ​ហូត ពេលនោះ​ក្មេងស្រី​ក៏ព្រម​បើក​ទ្វា​អោយ ដោយឃើញ​ជនសង្ស័យ​ស្លៀកពាក់​ខោអាវ​ធម្មតា។ ពេលចូល​ដល់ក្នុង​ផ្ទះជន​សង្ស័យ​ក៏ចាប់​អោប​នាងរួច​ក៏ចាប់រំលោភ​នាងរ​ហូត​សំរេច និងហាម​នាងមិន​អោយ​និយាយប្រាប់​គេថែម​ទាំងនិយាយ​លួងលោម​នាងថា​ស្រឡាញ់​នាង។ ក្រោយ​ពីរំលោភ​រួចបងស្រី​ក្មេងស្រី​រងគ្រោះ​ឈ្មោះ សារឿន មកគោះ​ទ្វាតែ​ជនសង្ស័យ​មិនអោយ​បើកទ្វា​ខ្លាចគេ​ឃើញ​នឹងដឹ​ង​រឿង ក៏បើក​ទ្វារក្រោយ​លោត​ទៅបាត់​ទៅ ទុកខោ អាវក្នុង​បន្ទប់។

សមាគម​អាដហុក​ខេត្តបាន​អន្តរាគមន៍​ទៅ ប៉ូលីស និងកំពុង​បន្តជំរុញ​រឿងនេះ បន្តទៅតុលារ​ដើម្បីកុំអោយ​មាននិទណ្ឌភាព។

20150915_163418 20150916_083915 20150916_090027 20150916_090743 IMG-20150915-WA0000