ពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ ២០១៦នៅ សាលាខេត្តព្រៃវែង ក្រោមប្រធានបទ វិនិយោគសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឃន៍ប្រកបដោយចីរភាព

IMG_20160304_150155 នៅថ្ងៃទី ០៤ ខែ មិនា ឆ្នាំ ២០១៦ វេលា​ម៉ោង ២ និង ៣០នាទី​រសៀល មន្ទីរ​កិច្ចការ​នារីខេត្ត រដ្ឋ​បាលខេត្ត សហការ​ជាមួយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​(អាដហុក)​បានរៀបចំ​ទិវា​អន្តរជាតិ​នារី ៨ មិនា ឆ្នាំ ២០១៦ ក្រោម​ប្រធាន​បទ វិនិយោគ​សមភាព​យេនឌ័រ ដើម្បី​កិច្ច​អភិវឌ្ឃន៍ប្រកប​ដោយ​ចីរភាព ក្រោម​អធិបតី​ភាព ឯក​ឧត្តម ស សុខា តំណាង​រាស្ត្រ​មណ្ឌល​ខេ​ត្តព្រៃវែង​ ឯក​​ឧត្តម ជា សុមេធី អភិបាល​ខេត្តព្រៃវែង តំណាង​ក្រុម​ប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ​កិច្ចការ​នារីខេត្ត  តំណាង​សមាគម​អាដហុក និង​មន្ត្រីរាជការ​ខេត្ត រួមជាមួយ​ប្រជា​ពលរដ្ឋ សិស្សា​នុសិស្ស​ប្រមាណ ៤០០នាក់​បានចូល​រួម​ផងដែរ។ ក្រោយ​ជួបជុំ អង្គពិធី​បានធ្វើការ​ដង្ហែរ​ក្បួនតាម​ដងវិថី​ដោយចេញ​ពីសាលា​ខេត្ត ឆ្ពោះទៅ​តាម​មាត់​ទន្លេ ហើយមក​ជួបជុំ​គ្នា​ប្រារព្វ​ពិធី​នៅការថ្លែងអាដហុក​សាលា​ខេត្តវិញ នៅ​វេលា​ម៉ោង ៣រសៀល​ថ្ងៃ ខែ ឆ្នាំ ដដែល។ អ្នកស្រី ឆន សុគន្ធា ប្រធាន​ផ្នែក​កម្មវិធី​ ស្ត្រី កុមារ សមាគម​អាដហុក​បានថ្លែង​លើកឡើង ក្នុងទិវា​អន្តរ​ជាតិនារី ដោយ​បញ្ជាក់​ថា ការគោរព​សិទ្ធិនារី​មិនមែន​ជាកាតព្វ​កិច្ច​របស់​សមាគម​អាដហុក ឬស្ថាប័ន​ណាមួយ​នោះទេ តែវាជា​កាតព្វកិច្ច​រួមរបស់​យើងទាំង​អស់គ្នា អ្នកស្រីក៍​លើកឡើង​ពីរបាយការណ៍​សមាគម​អាដហុក ដែលនារី​មួយចំនួន​នៅតែ​បន្តរងគ្រោះ ដោយសា​តែបញ្ហា​និទណ្ឌភាព​នៅកើត​មាននៅ​ឡើយ ​និងទាមទារ​ឲ្យមានការ​ចូលរួម​ពីបុរស​ក្នុងការ​ផ្លាស់ប្តូរ​ផ្នត់គំនិត​យេនឌ័រ និង​ជំរុញទៅ​រាជ​រដ្ឋាភិបាល​ចាត់វិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់​ការរំលោភ​បំពាន​មកលើ​ស្ត្រី និង​កុមារ។

អ្នកស្រី គង់ សាឡន ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត បានឡើង​ថ្លែង​អំពីប្រវត្តិ​សិទ្ធិ​នារី​ ដោយលើកឡើង​ពីចំនួន​ស្ត្រីក្នុង​ស្ថាប័ននានា​នៅខេត្ត​ព្រៃវែង ការផ្លាស់​ប្តូរ​តួនាទី​ស្ត្រីជាអ្នក​ដឹកនាំ អ្នកស្ត្រីបាន​លើកឡើង​ពីប្រវត្តិ នៃការ​ទាមទារ​សិទ្ធិសេរីភាព​របស់នារី ទៅលើការងារ​ និង​ប្រាក់កំរៃ  ទាំងភាព​បរាជ័យ​រហូតទទួល​ជ័យជំនះ​នៅឆ្នាំ ១៩១០ ប៉ុន្តែ​បច្ចុប្បន្ន​ស្រ្តីនៅតែ​បន្តរងគ្រោះ​ដោយ សាការ​កាប់បំផ្លាញ​ព្រៃឈើ មិនថែទាំ​បរិស្ថាន ។

អភិបាលខេត្ត  ឯកឧត្តម ជាសុមេធី អភិបាលខេត្ត​ព្រៃវែង បានឡើង​ថ្លែង​នូវព្រះរាជសា​របស់​សម្តេច​ព្រះមហាក្សត្រី ក្នុងទិវា​អន្តរជាតិ​នារី ៨ មិនា ឆ្នាំ ២០១៦។

សភា ឯកឧត្តម ស សុខា តំណាង​រាស្ត្រ បានថ្លែង​​បញ្ជាក់​​បន្ថែម ពីប្រវត្តិ​នៃការ​តស៊ូរបស់​នារី​ ក្នុងការ​ទាមទារ​សិទ្ធិ​សេរីភាព លើកឡើង​ពីការខិតខំ​របស់រាជ​រដ្ឋាភិបាល​ក្នុងការ​តំឡើង​ប្រាក់ខែ ពីការ​ចាប់បង្ខំ​ឲ្យរៀប​អាពាហ៍​ពិពាហ៍​ដោយបង្ខំ​ក្នុងសម័យ​ប៉ុលពត ។លើកឡើង​ពីការ​ថែរក្សា​សុខភាព​របស់​នារី​ពេលមាន​ផ្ទៃពោះ សូមឲ្យ​អាដហុក​ជួយពន្យល់​ដល់ពល​រដ្ឋជា​ស្ត្រី​នៅតាម​មូលដ្ឋាន អោយយល់​ពីការ​ថែទាំ​សុខភាព ក៍ដូច​បញ្ឈប់​អំពើហិង្សា​ក្នុង​គ្រួសារ ពីការ​បញ្ចប់ការ​សិក្សា​នៅថ្នាក់​ទាប​របស់​ស្ត្រី ឲ្យខេត្ត​ត្រូវយក​ចិត្តទុក​ដាក់​ចំពោះនារី​ឲ្យបាន​ចូលរៀន​ និង​បន្តការ​សិក្សាឲ្យ​បានច្រើន ។

ពន្ធនាគារខេត្តដោយឡែក​មុនប្រារព្វ​ពិធី នៅវេលា​ម៉ោង ៩ព្រឹក សមាគម​អាដហុក រួមជា​មួយមន្ទីរ​កិច្ចការ​នារីខេត្ត បានចុះ​ទៅសួរ​សុខទុក​ដល់អ្នក​ទោស​ជាស្ត្រី និង​បាននាំ​អំណោយ​ទៅចែកជូន​ដល់អ្នក​ទោសស្ត្រី ចំនួន ២១នាក់ កូនក្មេង ៣នាក់ និងមន្ត្រី​ពន្ធនាគារ​ជាស្ត្រី ចំនួន ៨នាក់។ចែកអំណោយ ថ្លែងសំណេះ​សំណាល អ្នកស្រី ឆន សុគន្ធា ប្រធាន​កម្មវិធី​ស្ត្រី និង កុមារសមាគម​អាដហុក ភ្នំពេញ អំពីសិទ្ធ​ស្ត្រី ដែលបុរស​គួតែ​គោរព ហើយ​អ្នកស្រី ក៍បាន​សំដែងការ​រីករាយ​ដែលបាន​មកជួប​ស្ត្រីជាប់​ទោស​នៅពន្ធនាគារ ។ បន្ទាប់មក អ្នកស្រី គង់ សាឡន ប្រធាន​មន្ទីរ​កិច្ចការ​នារីខេត្ត ក៍បានលើក​ឡើង​ដោយសូម​អោយស្ត្រី​ជាអ្នកទោស​ត្រូវចេះ​កែខ្លួន​ឲ្យក្លាយជា​ពលរដ្ឋ​ល្អនៅក្នុង​សង្គម ហើយអ្នកស្រី​សង្ឃឹមថា​ពួកគាត់​ពិតជានិង​រស់នៅ​ដោយភាព​ថ្លៃថ្នូរ ពេលដែល​មាន​សេរីភាព​វិញ អង្គមិទិញ​បានបញ្ចប់​នៅវេលា​ម៉ោង ៤ និង ៣០នាទីថ្ងៃ ខែ ឆ្នាំ ដដែល។