ពលរដ្ឋ​ជិត​១០០​នាក់​ឡើង​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ

11837122_1443719405957236_791209936_o ប្រជា​ពលរដ្ឋ​ជិត ១០០​នាក់​មក​ពី​ភូមិថ្មី ឃុំ​តាំងសំរោង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ឡើង​មក​តវ៉ា និង​ដាក់​ញ្ញត្តិ​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅល្ងាច​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០១៥ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ស្ថិត​ក្នុង​ខេត្ត​មួយ​នេះ។

លោក យី សុខសាន្ត មន្ត្រី​អង្កេត​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិ​អាដហុក បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ចាន​ឆ្នាំង កន្ទេល និង​បង្វេច ប្រជាពលរដ្ឋទាំង​នោះ បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក្រសួង​យុត្ដិធម៌ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យ​ជួយ​ដោះ​ស្រាយ​កង្វល់​របស់​ពួក​គាត់ ដែល​កំពុង​កើត​មាន​ជាមួយ​ក្រុម​ទាហ៊ាន​ដ៏​មាន​អំណាច។

ទោះជាយ៉ាងណា លោក​បញ្ជាក់​ថា គ្មាន​ការ​រារាំង​ចំពោះ​ការ​ដាក់​ញ្ញត្តិ​នេះ​ទេ ហើយ​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មក​ទទួល​ញ្ញត្តិ​ពី​ប្រជា​ពលរដ្ឋ៕