ប្រជាពល រដ្ឋជាង ១០០នាក់មក ពីស្រុកបទុមសាគរ និងគិរីសាគរ ខេត្តកោះកុង នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥នេះ បានប្រមូលផ្ដុំគ្នា នៅផ្លូវចូល ទៅពន្ធគារ ខេត្ត ដោយបានទាមទារ ឲ្យដោះលែង សកម្មជនចលនាមាតិធម្មជាតិ ៣នាក់ ដដែល ត្រូវុបាន សមត្ថកិច្ច ខេត្តនេះ ចាប់ខ្លួនកាល ពីថ្ងៃទី១៧ ខែសីហា កន្លងមកនេះ។
លោក ញ៉េប សំអឿន មន្ត្រីសម្រប សម្រួល នៃសមាគម ការពារសិទ្ធិមនុស្ស អាដហុក ខេត្តកោះកុង បានឲ្យដឹងថា ប្រជាពលរដ្ឋ បានព្យាយាម សម្រុកចូល ទៅជួបសកម្មជន ចលនាមាតា ធម្មជាតិ ៣នាក់ ដែលកំពុង ត្រូវសាកសួរ នៅក្នុងពន្ធគារ ខេត្ត ប៉ុន្តែត្រូវបាន កម្លាំងសមត្ថកិច្ច រារាំងមិន ឲ្យប្រជាពលរដ្ឋ ចូលទៅ ជួបនោះ ឡើយ។ ទោះជាយ៉ាងណា គ្មានការប៉ះទង្គិចដោយហិង្សាណាមួយ បានកើតឡើងនោះឡើយ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានឲ្យដឹងថា យុវជន សុន ម៉ាឡា អាយុ ២៣ឆ្នាំ យុវជន សឹម អាយុ ២៨ឆ្នាំ សំណាង និងយុវជន ទ្រី សុវិគា អាយុ ២៣ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅឯភូមិកណ្ដុរ និងភូមិអណ្ដូងទឹក អំឡុងពេលយុវជនទាំង ៣នាក់នោះ កំពុងជជែកលេងជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកបញ្ជាក់ថា យុវជនទាំង ៣នាក់ បានចេញមុខយ៉ាងសកម្មប្រឆាំងនឹងគម្រោងកសាងទំនប់វារីអគ្គិសនីតំបន់ស្ទឹងជាយអារ៉ែង និងសកម្មភាពបូមខ្សាច់នៅក្នុងស្រុកបទុមសាគរ និងគិរីសាគរ៕