ពត៌មានបឋមស្តីពី ការវិលត្រឡប់មកប្រទេសកម្ពុជាវិញ របស់ស្ត្រីខ្មែររងគ្រោះដោយមេខ្យល់នាំទៅលក់នៅប្រទេសចិន

នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ១០ និង ១៥នាទី ស្ត្រី ខ្មែររង​គ្រោះចំនួន ៣នាក់ ឈ្មោះ ១.ស. គន ,២. ឈ វណ ,៣ .អ យយ បានវិលត្រឡប់​ពីប្រទេសចិន មកដល់ ​អាកាសយាន​ដ្ឋានអន្តរ​ជាតិ​ភ្នំពេញ។ និងនៅថ្ងៃ ខែ ឆ្នាំ ដដែល វេលា​ម៉ោង ១១យប់ ស្ត្រីរងគ្រោះ២នាក់​ផ្សេងទៀត ឈ្មោះ យ ចន និង ស ចន ក៏និងវិល​មកដល់អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាបន្ត​បន្ទាប់។ ស្ត្រីរង​គ្រោះ​ទាំងនោះ ត្រូវបាន​ជួយដោយ​ស្ថានអគ្គ​កុងស៊ុល​កម្ពុជា ប្រចាំនៅ​ទីក្រុង​សៀងហៃ​ប្រទេសចិន បន្ទាប់ពី ក្រុមគ្រួសារ​ស្ត្រីរង​គ្រោះ បាន​មកប្តឹង​សមាគម​អាដហុក អោយជួយ​កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៥ ហើយសមាគម​អាដហុក បានអន្តរាគម​តាមរយះ​លិខិតទៅ ក្រសួង​កាបរទេស និង​សហប្រត្តិបត្ត​ការអន្តរជាតិ​កម្ពុជា ក្រសួង​មហាធ្ទៃ អង្គការ​អន្តរជាតិ IOM និង​អន្តរាគម​តាមទូរសព្ទ័​ផ្ទាល់ ទៅស្ថាន​អគ្គកុង​ស៊ុល​កម្ពុជា ប្រចាំនៅ​ទីក្រុងសៀងហៃ​ប្រទេសចិន ។ តាមការ​បញ្ជាក់​របស់ក្រុមគ្រួសារ​ស្ត្រីរងគ្រោះ​អោយដឹងថា ស្ត្រីរងគ្រោះ​ត្រូវបាន​មេខ្យល់នាំ​ទៅលក់​អោយធ្វើជា​ប្រពន្ធ​របស់បុរស​ជនជាតិចិន ហើយត្រូវ​បានប្តី និងក្រុមគ្រួសា​ខាងប្តី​វាយ​ធ្វើបាប រហូតទ្រាំ​មិន​បានទើប​រត់ទៅរកស្ថាន​អគ្គកុងស៊ុល​កម្ពុជា ប្រចាំនៅ​ទីក្រុងសៀងហៃ​ប្រទេសចិន អោយ​ជួយ។​ (ពត៌មានពិស្តា និងជូននៅពេលក្រោយ)