ស្ត្រីវ័យ ៤២ឆ្នាំម្នាក់ បានស្លាប់នៅ កន្លែងកើត ហេតុនៅ រសៀលម៉ោង ៤កន្លះ បន្ទាប់ពីរងការ កាប់ប្រហារ យ៉ាងធ្ងន់ធ្ងរ ពីស្វាមី ដែលស្ថិត ក្រោមឥទ្ធិពល នៃគ្រឿង ស្រវឹងនៅ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
អ្នកស្រី ប៊ីន សោភ័ណ្ឌ មន្ត្រីអង្កេតនៃ សមាគម ការពារ សិទ្ធិមនុស្សអាដហុក នៅខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា ជនដៃដល់ឈ្មោះ អ៊ុយ ហឿត អាយុ ៤៥ឆ្នាំ ត្រូវបាន សមត្ថកិច្ច ចាប់ខ្លួន និងបញ្ជូនខ្លួន ទៅស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥។
មន្ត្រីអង្កេតរូបនេះ បានឲ្យដឹងថា អំពើហិង្សាក្នុងគ្រួសារនៅខេត្តបន្ទាយមានជ័យ នៅតែមានចំនួនច្រើ់នគួរឲ្យបារម្ភ ខណៈករណីធ្ងន់ធ្ងរដែលបណ្ដាលឲ្យប្រពន្ធស្លាប់ បានកើតឡើង ២ករណីនៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៥នេះ។