បុរសវ័យ ៣២ឆ្នាំម្នាក់ ត្រូវបាន សមត្ថកិច្ច ចាប់ខ្លួន កាលពីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមការ ចោទប្រកាន់ថា បានរំលោភសេពសន្ថវៈ កុមារីម្នាក់ នៅក្នុង ភូមិជា មួយគ្នា។
យោងតាម របាយការណ៍ របស់សមាគម ការពារ សិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ត មណ្ឌលគិរី បានឲ្យដឹងថា ជនប្រព្រឹត្តត្រូវបាន សមត្ថកិច្ច ចាប់ខ្លួន មួយថ្ងៃ ក្រោយពី បាន រំលោភសេពសន្ថវៈ លើក្មេង ស្រីរងគ្រោះ នៅខាង ក្រោយផ្ទះ ចម្ងាយប្រហែល ២០០ម៉ែត្រ កាលពីរសៀលម៉ោង ២ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥។
យោងតាមរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិស្ត្រី និងកុមារ ៦ខែដំបូងនៃឆ្នាំ២០១៥ របស់សមាគមអាដហុក បានឲ្យដឹងថា នេះគឺជាករណីរំលោភសេពសន្ថវៈទីបី ដែលបានកើតឡើងនៅក្នុងខេត្តភាគឦសាន្តមួយនេះ។
ទោះជាយ៉ាងណា ករណីរំលោភសេពសន្ថវៈ ២ករណីទៀត ត្រូវបានបញ្ចប់ទៅវិញដោយការសម្រុះសម្រួលគ្នា៕