ក្រោយពីបានទទួលពាក្យបណ្ដឹង ពីគ្រួសារ ជនរងគ្រោះ និងបាន ធ្វើការអង្កេត ករណីធ្វើទារុណកម្ម លើយុវជនអាយុ ១៧ឆ្នាំ។ នៅថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ សមាគម ការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តព្រះវិហារ បានធ្វើលិខិត អន្តរាគម ជំរុញតុលាការខេត្ដព្រះវិហារ ធ្វើការ ស៊ើបអង្កេតករណីធ្វើទារុណលើយុវជន អាយុ១៧ ឆ្នាំ ដែលបានប្រព្រឹត្តិឡើងដោយ មន្រ្ដីបរិស្ថានដែនជម្រកសត្វព្រៃបឹងពែរ និងការប្រព្រឹត្តអំពើពុករលួយក្នុងរឿងដឹកឈើចំរៀកធ្វើលំនៅឋាន។
លិខិតស្នើសុំអន្ដរាគមន៍ដាក់ជូនសាលាដំបូងខេត្ដព្រះវិហារ បានបង្ហាញថា មន្ដ្រីបរិស្ថានដែនជម្រកសត្វព្រៃបឹងពែរស្ថិតនៅឃុំរមណីយ ស្រុករវៀង ខេត្ដព្រះវិហារ បានធ្វើទារុណកម្ម ទៅលើយុវជន អាយុ១៧ឆ្នាំ (អនីតិជន) ដោយដាក់ច្រវ៉ាក់ និងដាក់ខ្នោះដៃ ខ្នោះជើង កាលពីចុងសប្ដាហ៍មុនដោយសារជនរងគ្រោះបើកគោយន្តស៊ីឈ្នួលដឹកចំរៀកឈើឲ្យគេធ្វើផ្ទះ នៅឃុំដូង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ លិខិតបញ្ជាក់ថា ក្រុមអ្នកដឹកឈើតិចតួចមួយចំនួនទៀត មិនត្រូវបានចាប់ខ្លួនទេដោយគំរាមឲ្យបង់ប្រាក់ ៦ម៉ឺនរៀលក្នុងមួយគោយន្ត។ អាដហុកបានលើកឡើងថា មន្ដ្រីបរិស្ថានដែនជម្រកសត្វព្រៃនេះតែងបង្ខំឲ្យអ្នកដឹកឈើតូចតាចបង់លុយឲ្យពួកគេ។ គមអាដហុកចាត់ទុកថា ករណីធ្វើទារុណកម្ម ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការយកលុយអ្នកដឹកឈើនោះ គឺជាអំពើពុករលួយ ដោយស្នើឲ្យតុលាការបើកការស៊ើបអង្កេតជាបន្ទាន់។
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ
២០១៣ ក្រុមអធិការកិច្ច នៃក្រសួងមហាផ្ទៃបានចុះមកដល់ភូ