កុមារីមានជំងឺស្មារតីអាយុ ១៤ឆ្នាំ ត្រូវរងការ​ចាប់​រំលោភ​សេពសន្ថវៈ ៣ដងក្នុងរយះ​ពេល ១ខែ

កុមារី​​ឈ្មោះ សខ. រក អាយុ ១៤ឆ្នាំ មានជំងឺ​ប្រចាំកាយ​ផ្នែក​ស្មារតី រស់នៅ​ភូមិ រលាំងបែង ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ត្រូវបាន​បុរស​ឈ្មោះ ឈន. សវ អាយុ ៣១ឆ្នាំ រស់នៅភូមិ​ជាមួយ​គ្នា ចាប់រំលោភ​ចំនួន ៣ដង ក្នុង​រយះ​ពេល ១ខែ គឺ​លើកទី១ នៅ​ថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០១៤ វេលា​ម៉ោង ២រសៀល នៅនឹង​ផ្ទះជន​ប្រព្រឹត្ត ពេលជន​រងគ្រោះ​យក Computer ទៅអោយ​ជនប្រព្រឹត្ត តែមិនបាន​សំរេច ព្រោះមិត្ត​ភក្រ័​ជនរងគ្រោះ​ទៅទាន់។លើកទី ២ និងទី៣ នៅ​ថ្ងៃទី ១៤ និង ១៧ ខែ មិនា ឆ្នាំ ២០១៤ វេលា​ម៉ោង ៨យប់ ពេលជន​រងគ្រោះ​ត្រឡប់ពី​មើលទូរទស្សន៏។​ជនរងគ្រោះ​មិនហ៊ាន​និយាយប្រាប់​នណាទេ ព្រោះជន​ប្រព្រឹត្ត​គំរាម​សម្លាប់ រហូតដល់​ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៤ ទើបឪពុក​ជនរង​គ្រោះ​ដឹង ប្តឹងមក​សមាគម​អាដហុក ខេត្តកំពង់ស្ពឺ និង​ប៉ូលិសប៉ុស្ត សមាគម​អាដហុក បានសហការ​ជាមួយ ប៉ូលិសប៉ុស្ត កិច្ចការនារី​ខេត្ត និង​អន្តរាគម​ទៅ​តុលាការ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនប្រព្រឹត្ត ដែលបាន​រត់គេច។ មុននេះ​នៅឆ្នាំ ២០១០ ជនប្រព្រឹត្ត​ខាងលើ ធ្លាប់ចាប់រំលោភ​នារីម្នាក់ តែមិនត្រូវ​បានចាប់​ខ្លួនទេ ព្រោះជន​ប្រព្រឹត្ត​បង់ប្រាក់​ចំនួន ៣លានរៀល។ សមាគម​អាដហុក បន្តតាមដាន និង​អន្តរាគម​បន្ថែមទៀត ដើម្បីស្វែង​រកចាប់ខ្លួន​ជនប្រព្រឹត្ត មកផ្តន្ទាទោស​តាមច្បាប់។

Untitled-1Untitled-3Untitled-4