កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ ជុំវិញកង្វល់ នៃបញ្ហាហិង្សា បណ្តាលឲ្យមានឃាតកម្ម និង អត្តឃាតកម្ម

កង្វល់ដែល​បានលើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ ជាមួយ ទូរទស្សន៍​អាស៊ី​អគ្នេយ៍ និង ទូរទស្សន៍​ហង្សមាស​ថ្ងៃនេះ៖

១.ការកើន​នូវករ​ណីឃាត​កម្ម ដោយ​សារ​ហិង្សា​ក្នុង​គ្រួសារ ប្រៀបធៀប​២ខែចុង​ឆ្នាំ​២០១២ និង​ដើម​ឆ្នាំ​២០១៣ ជាមួយ​នឹងចុងឆ្នាំ ២០១៣ និង​ដើមឆ្នាំ​​២០១៤ នេះ ពី​៦ករណី​​មក ១១ករណី​​​

២.ស្ថានភាព​ធ្ងន់ធ្ងរ​ទៅៗ ដែលជា​ដើមហេតុ​នៃហិង្សា និង​វិបត្តិក្នុង​គ្រួសារ បាន​បណ្តាល​ឲ្យមាន អំពើឃាត​កម្ម និង អត្តឃាត ដូចជា​ប្តីសម្លាប់​ប្រពន្ធ  ប្តីសម្លាប់​ប្រពន្ធ  កូនសម្លាប់​ម្តាយ ការធ្វើអត្ត​ឃាតដូច​ជា​ដុត​សម្លាប់​ខ្លួន ការ​លេបថ្នាំ​សម្លាប់​ខ្លួន ចងក​សម្លាប់​ខ្លួន អារក​សម្លាប់​ខ្លួន​

photo - Copy៣.កង្វល់​អំពីភាព​ទន់ខ្យោយ​នៃប្រសិទ្ធិភាព​នៃការអនុវត្តន៍​ច្បាប់ទប់​ស្កាត់អំពើ​ហិង្សា និង​កិច្ចការពារ​ជនរង​គ្រោះ និង​យន្តការ​នៃការទប់​ស្កាត់ ហិង្សា​ក្នុង​គ្រួសារ បានបណ្តាល​ឲ្យមានឃាតកម្ម និងសោកនាដកម្ម​នៅក្នុងគ្រួសារ ។​

ស្ថានភាព​សាហាវ​យង់ឃ្នង ​សោដនាក​ម្ម​ក្នុង​គ្រួសារ​ និង ការដោះ​ស្រាយបញ្ហា​បែបទ័ល​ច្រក​ទាំង​នេះ បង្ហាញ​នូវ​ការខកខាន​នូវ​ការ​ ធានា​សុខមាល​ភាពសង្គមរបស់រដ្ឋ​ក្នុងការធានា​បាននូវការ​គោរពសិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី ព្រមទាំងនេះ​ជាបាន​បន្សល់ទុក​នូវកុមារ​កំព្រា  និងជា​បន្ទុកសម្រាប់​សង្គមដែល​ត្រូវដោះ​ស្រាយ…..​

អនុសាសន៍ស្នើឡើង៖

១/. រាជរដ្ឋាភិបាល ជាពិសេស​អាជ្ញាធរមាន​សមត្ថកិច្ច​គួរតែអន្តរាគមន៍​ជាបន្ទាន់ ចំពោះករណី​អំពើហិង្សា​​ក្នុង​គ្រួសារ មិនត្រូវជម្រុញ​ឲ្យភាគីធ្វើការ​សម្រុះសម្រួល​ករណីហិង្សា​​ដែលកើតឡើង​ជាលើកទី២​ ឬ របួស​​ធ្ងន់ធ្ងរ​ឡើយ

២/.រដ្ឋាភិបាល​គួរបង្កើត​ឲ្យមាន​យន្តការ និងនីតិវិធី​​ជាក់លាក់ ជាពិសេស​ប្រព័ន្ធ​ជួយសង្គ្រោះ​បន្ទាន់​(hotline)​ សម្រាប់ការ​ជួយសង្រ្គោះ​ជនរងគ្រោះ ឬបំបែក​ជនមុខ​សញ្ញា​ចេញពីជន​រងគ្រោះ ដើម្បីធានា​​​សុវត្តិភាព​​ចំពោះជន​រងគ្រោះ និងក្រុមគ្រួសារ​ឲ្យបាន​ទាន់ពេល ចៀសវាង​ការបណ្តែត​​បណ្តោយ​ឲ្យ​​ហិង្សា​រ៉ាំរ៉ៃ​​ដោយ​​ពុំ​មានវិធាន​ការបន្ទាន់​

៣/.រដ្ឋាភិបាលគួរ​បង្កើតកន្លែង​អប់រំកែប្រែ ដល់ជន​ប្រព្រឹត្តអំពើហិង្សា​ក្នុងគ្រួសារ ក្នុងដំណាក់កាល​ឃាត់ខ្លួន ជន​​មុខ​សញ្ញា សម្រាប់​ផ្តល់ការអប់រំ​កែប្រែ និងមានការ​ដាក់កំហិត​តឹងតែង ដើម្បីទប់​ស្កាត់ហិង្សា​កើតឡើង​​ជាថ្មីទៀត​

៤/.រដ្ឋាភិបាល និង ក្រសួង​សង្គមកិច្ច គួរផ្តល់​នូវសេវា​សុខមាលសង្គម​ដោយឥត​គិតថ្លៃ  ជាពិសេស ការផ្តល់​សេវា​​ពិគ្រោះ​​​​យោបល់ និង​ សុខភាព​ផ្លូវចិត្តដល់​ជនរងគ្រោះក្នុងអំពើ​ហិង្សាក្នុង​គ្រួសារ ការរំលោភ​​បំពានផ្លូវ​ភេទ អំពើ​ជួញដូរ​មនុស្ស និង​ចំណាកស្រុក

​៥/.ពង្រឹង​ប្រសិទ្ធភាព​អនុវត្តច្បាប់ និងការ​ផ្សព្វផ្សាយ​/អប់រំ ច្បាប់ទប់ស្កាត់​អំពើហិង្សា​បន្ថែមទៀត ជា​ពិសេស​​សម្រាប់​មន្តី្រអនុវត្ត​ច្បាប់ និង​​អាជ្ញាធរ​មូលដ្ឋាន​ ដែលធ្វើការ​ងារ​អន្តរាគមន៍ ទប់ស្កាត់ ព្រមទាំង​​ជម្រុញការ​ផ្តន្ទាទោស​​ជនប្រព្រឹត្តិ​​ល្មើស ដើម្បី​កាន់​បន្ថយ​អំពើ​ហិង្សាក្នុង​គ្រួសារ​​

៦/.រដ្ឋាភិបាល​ត្រូវមានការ​ដាក់ពិន័យ ឬផ្តន្ទាទោស​ដល់មន្ត្រី ដែលមិន​បាន​អនុវត្តន៏​តួនាទី​របស់ខ្លួន​បណ្តោយឲ្យ​​ហិង្សា​កាន់​​តែ​ធ្ងន់ធ្ងរ និងបាត់​បង់ជីវិត​ប្រជាពលរដ្ឋ​ ។​