សមាគមអាដហុក ឆ្លើយតប ជាមួយនឹងលិខិតចំហរផ្ទាល់ដៃរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ធ្វើនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ និងផ្សព្វផ្សាយ ក្នុងបណ្តាញសង្គម FRESH NEWS កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ វេលា ម៉ោង០៨និង០៥នាទីព្រឹក ។
សមាគមអាដហុក សូមផ្តល់នូវបទសម្ភាសន៍ទទួលពាក្យបណ្តឹងទាំងស្រុង របស់ ខុម ចាន់តារ៉ាទី ហៅស្រីមុំ រួមជាមួយនឹងម្តាយបង្កើត ដែលបានមក ប្តឹងដល់ទីស្នាក់ការកណ្តាលរបស់សមាគមអាដហុក រាជធានីភ្នំពេញ និង បាន រៀបរាប់អំពីរឿងរ៉ាវរបស់នាង និងស្នើសុំការអន្តរាគមន៍ស្វែងងរកយុត្តិធម៌ និង ភាពស្អាតស្អំរបស់នាង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ។
បន្ទាប់ពីពេលនោះមក រាល់ការប្រឹក្សាយោបល់ផ្លូវច្បាប់របស់សមាគម អាដហុកជាមួយនាង គឺផ្អែកទាំងស្រុងទៅលើព័ត៌មានដែលនាងបានអះអាង ផ្តល់ជូនសមាគម ។ សមាគមអាដហុក សុំមិនធ្វើអត្ថាធិប្បាយទេ សូមស្តាប់ និង ពិចារណា តើសហការីរបស់អាដហុកយើងខ្ញុំ ធ្វើការមានមូលដ្ឋានពិតប្រាកដ និង ត្រឹមត្រូវដែរឬយ៉ាងណា? សូមទស្សនានូវការរៀបរាប់របស់នាងទាំងស្រុងដូច ខាងក្រោម ៖