នារីរងគ្រោះកម្ពុជាដោយអំពើជួញដូរ ក្រោមរូបភាពរៀបអាពាហ៏ពិពាហ៏ ជាមួយបុរសជនជាតិចិនចំនួន ៣នាក់ឈ្មោះ វ.កញ ,ឈ្មោះ ផ.ចណ និង ឈ្មោះ ល.ហហ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី ២៣ និង២៨ ខែ សីហា ឆ្នាំ ២០១៤ បន្ទាប់ពីក្រុមគ្រួសារនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅសមាគមអាដហុក ហើយសមាគមអាដហុកបានសហការដោយធ្វើអន្តរាគមន៏ទៅនាយកដ្ឋានកុងស៊ុល និងច្បាប់ នៃក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិកម្ពុជា។
តាមប្រភពពត៌មានពីមន្ត្រីនៃស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត គ័ងចូវ ប្រទេសចិន បានអោយដឹងថា នារីរងគ្រោះដោយអំពើជួញដូរ ក្រោមរូបភាពអាពាហ៏ពិពាហ៏ជាមួយបុរសជនជាតិចិន ដែលសមាគមអាដហុក បានធ្វើអន្តរាគមន៏ទៅនាយកដ្ឋានកុងស៊ុល និងច្បាប់ នៃក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិកម្ពុជា ចំនួន ២នាក់ទៀត ឈ្មោះ ឆ.ណ ឈ្មោះ ហ.សន នឹងមកដល់ប្រទេសកម្ពុជានាថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៤។
ពត៌មានលំអិតសូមទំនាក់ទំនងៈ
លោកស្រី ឆន សុគន្ធា ប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១៦ ៨៧៣ ២០៩,០១២ ៣៤៤ ៧១៩
លោកស្រី លឹម មុនី អនុប្រធានផ្នែកកម្មវិធីស្រ្តី និងកុមារ នៃសមាគមអាដហុក
ទូរសព្ទ័លេខៈ ០១២ ៨៣៤ ៤៤៩
បញ្ជាក់ៈ ពេលមាននារីរងគ្រោះវិលមកកម្ពុជាវិញ សមាគមអាដហុកនិងជូនពត៌មានជាបន្តបន្ទាប់ទៀតនាពេលក្រោយ។ សូមអរគុណ!