ករណីឪពុកចុងប្រទូស្តកេរ្តិ៍ខ្មាសលើកូនស្រីអាយុ ៩ឆ្នាំ

12273007_667061166768659_1872745792_n

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវេលាម៉ោង​ប្រហែល ១រសៀល មានករណី​ឪពុកចុង ធ្វើសកម្មភាព​ប្រទូស្តកេរ្តិ៍ខ្មាស​

 

លើកូន​ស្រីអាយុ ០៩ឆ្នាំ។​ ឪពុកចុង​ដែលជា​ជនសង្ស័យ ឈ្មោះ ស ហ ភេទប្រុស អាយុ៤៨ឆ្នាំ បានប្រើប្រាស់​ម្រាមដៃ​ដើម្បី​បំពេញ​ចំណង់​តណ្ហា​របស់​ខ្លូន ទៅលើ​កូនស្រីឈ្មោះ គ អ ភេទស្រី អាយុ ០៩ឆ្នាំ ជាសិស្សថ្នាក់ទី០៣ នៅភូមិ​វាលដេញ 

ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។​ នៅពេល​ដែលម្តាយ​និង​យាយ របស់ក្មេង​ស្រីរង​គ្រោះ​មិន​នៅផ្ទះ ជនសង្ស័យ​បានចាប់​ស្រាត​ខោ និង​យកម្រាម​ដៃលូក​លេង​ប្រដាប់​ភេទ​រហូត​នាងឈឺ និង ស្រែកយំ​ទើប​ឈប់។ បន្ទាប់​ពីម្តាយ​រងគ្រោះ​ត្រលប់​មកផ្ទះ​ក៏ឃើញ​សភាព​កូនមិន​ស្រួល​ក៏យក​ទៅមន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ និង បានទាក់​ទង​ជាមួយ​សមាគម​អាដហុក​ដើម្បី​ជួយអន្តរាគមន៍។

បន្ទាប់ពី​ទទួលពាក្យ​បណ្តឹងពី​គ្រួសារជនរង​គ្រោះ​អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្តស្ទឹង​ត្រែ​ង​បានសហការណ៍​ភ្លាមៗជា​មួយកិច្ចការ​នារី​ខេត្ត និង ជូនម្តាយ​ជនរង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅស្នងការ ព្រមទាំង​ជូនទៅ​ធ្វើកោសល្យ​វិច្ច័យ​នៅពេទ្យខេត្ត។ ព្រះរាជអាជ្ញា​បាន​បញ្ជា​អោយ​មាន​ការាឃាត់​ខ្លួនជន​សង្ស័យ។ សមាគម​អាដហុក​នឹង​ធ្វើការតាម​ដានបន្ត​លើក​រណីនេះ​រហូត​ដល់ជន​សង្ស័យ​ត្រូវបាន​ឃាត់​ខ្លួន និងផ្តន្ទាទោស​ទៅ​តាម​ច្បាប់។