សិទ្ធិមនុស្ស និងសិទ្ធិដីធ្លី

View All

សេចក្ដីថ្លែងការស្ដីពី៖ អំពីបញ្ហាដីធ្លី នៅភូមិដងផ្លិត និងភូមិណារ៉ុង

១. ប្រវត្តិភូមិ សហគមន៍ជនជាតិដើមភាគតិចកួយស្ថិតនៅភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារបានប្រើប្រាស់និងកាន់កាប់តាំងពីដូនតារបស់ខ្លួនមកម៉្លេះ ដែលប្រវត្តិនិងរបៀបនៃការប្រើប្រាស់ដីទាំងនេះជាចម្ការ ហើយដីអ្នកខ្លះប្រើប្រាស់ឬប្រែក្លាយពីដីចម្ការទៅជាស្រែនៅទីទំនាប ចំណែកដីអ្នកខ្លះទៀតវិវឌ្ឍន៍ការប្រើប្រាស់មកជាដីលំនៅឋាននូវផ្នែកខ្លះៗដែលមានទីតាំងជាប់ដងផ្លូវនៅពេលរដ្ឋាភិបាលកសាងផ្លូវប៉ះចំដីរបស់ពួកគាត់ពីឃុំឆែបមួយ ស្រុកឆែបកាត់ចំដីចម្ការ ដីស្រែ និងភូមិដងផ្លិត ទៅកាន់ឃុំកំពង់ស្រឡៅ ស្រុកឆែប ព្រំដែនរវាងប្រទេសកម្ពុជា និងឡាវ ។

សិទ្ធិស្រ្តី និងកុមារ

View All

សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលរួបរួមគ្នាប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ក្រោមប្រធានបទ៖ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៥ យើងខ្ញុំ​​ទាំងអស់គ្នាជាក្រុម​អង្គការ​សង្គម​ស៊ីវិល ​រួមមាន​ អង្គការ​ សមាគម សហភាព​សហជីព និងសហព័ន្ធ សហជីពឯករាជ្យ បណ្តាញ​យុវជន ​សហគមន៍មូលដ្ឋាន​ និងប្រជាពលរដ្ឋ​ ដែលកំពុងធ្វើការងារក្នុង​វិស័យផ្សេងៗ ដូច​មាន​រាយ​នាម​ខាងក្រោម ​បានរួប​​រួមគ្នារៀបចំប្រារព្ធខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ០៨ មីនា ក្រោម ប្រធានបទ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។​