ក្រុមយុវជន​ស្រលាញ់​ធនធាន​ធម្មជាតិ ប្រមាណ​ជិត ២០នាក់ បានដើរក្បួន​ដង្ហែរ​ញត្តិកោះកុង​ក្រៅ ទៅក្រសួងពាក់ព័ន្ធ

នៅម៉ោង៩​ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមយុវជន​ស្រលាញ់​ធនធាន​ធម្មជាតិ ប្រមាណ​ជិត ២០នាក់ បានដើរក្បួន​ដង្ហែរ​ញត្តិកោះកុង​ក្រៅពី​ក្បែរ​សកលវិទ្យា​ល័យភូមិន្ទភ្នំពេញ​ទៅ ទីស្តីការ​ក្រសួងទេស​ចរណ៍​ ក្រសួង​បរិស្ថាន និងខុទ្ទការ​ល័យសម្តេច​នាយក​រដ្ឋមន្រ្តី ដោយ​មាន​ការ​សម្រួល​ចរាចរណ៍​ពីអាជ្ញា​ប្រមាណ​ជាង ៥០នាក់។ ការដាក់​ញត្តិនេះ​ក្នុងគោលបំណង​ស្នើសុំឱ្យ៖

ក្រុមយុវជន​ស្រលាញ់​ធនធាន​ធម្មជាតិ ប្រមាណ​ជិត ២០នាក់ បានដើរក្បួន​ដង្ហែរ​ញត្តិកោះកុង​ក្រៅ ទៅក្រសួងពាក់ព័ន្ធ Read More

សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង ១០នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ

សេចក្ដី​ថ្លែងការណ៍​រួម ស្ដីពី ការស្នើ​ទម្លាក់ចោលបទ​ចោទលើ​សកម្មជន​ដីធ្លីខេត្តកោះកុង​ទាំង ១០ នាក់ និង​ដោះលែងពួកគេដោយ​ឥតលក្ខខណ្ឌ រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ យើងខ្ញុំ ជាអង្គការ​សង្គមស៊ីវិល សហគមន៍​មូលដ្ឋាន និងសហជីព ដែលមានរាយ​ឈ្មោះដូច​ខាង​ក្រោម សូមស្នើ​សុំឱ្យ​ទម្លាក់​ចោលឱ្យ​បានឆាប់​នូវការចោទ​ប្រកាន់ពី បទ​ញុះញង់​ឱ្យ​​ប្រព្រឹត្តិបទ​ឧក្រិដ្ឋ​ជាអាទិ៍ ដែលគ្មាន​មូលដ្ឋាន​ច្បាស់លាស់ ទៅលើសកម្មជន​ដីធ្លីចំនួន 10នាក់ មកពីសហគមន៍​ចំនួន 3 នៅក្នុង​ខេត្តកោះកុង និងដោះលែង​ពួកគេដោយឥត​លក្ខខណ្ឌ ។ សកម្មជនដីធ្លីទាំង​នេះមិនបានប្រព្រឹត្ត​កំហុសអ្វីនោះទេ ប៉ុន្តែពួកគេ​គ្រាន់តែ​លើកឡើង​ពីទុក្ខកង្វល់ និងសម្ដែង​មតិដោយ​អហិង្សា ដើម្បីការពារដីធ្លី និងក្រុម​សមាជិកសហគមន៍​របស់ពួកគេ …

សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការស្នើទម្លាក់ចោលបទចោទលើសកម្មជនដីធ្លីខេត្តកោះកុងទាំង ១០នាក់ និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ Read More

សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនប្រជាពលរដ្ឋ៩រូប

សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនប្រជាពលរដ្ឋ៩រូប សាលា​ដំបូង​ខេត្តកោះកុង នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានសម្រេចឃុំខ្លួន​បណ្តោះអាសន្នប្រជាពល​រដ្ឋ៩រូប ក្នុងនោះ​ស្ត្រីម្នាក់​មានកូន​​តាមម្តាយមួយរូបទៅពន្ធនាគារខេត្ត​កោះកុង ខណៈដែល​ដោះលែង​ស្ត្រីមួយ​រូបតាមសំណើរ​សុំនៅក្រៅឃុំ​ដោយមាន​កូនតូច​នៅតាម​ម្តាយ ដោយ​​ដាក់​ឲ្យស្ថិត​ក្រោមការ​ត្រួតពិនិត្យ​តាមផ្លូវតុលាការ ដោយ​ប្រកាន់​ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ ។ ចំណែកស្ត្រីមួយរូប​ទៀតដែល​កំពុងជាប់ឃុំមានកូនតាមម្តាយ ដែលមិន​ត្រូវបានដោះលែងឲ្យក្រៅឃុំដែរនោះ គឺលោកស្រី ផាវ ញ៉ឺង ជាសកម្មដីធ្លី​ដ៏សកម្ម​ម្នាក់​នៅ​សហគមន៍​១៧៥ និងកូនប្រុសតូចម្នាក់អាយុជាង០១ឆ្នាំ ដែលសហគមន៍ពួកគាត់កំពុងទាមទារសុំឲ្យអាជ្ញាធរចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ។

សាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួនប្រជាពលរដ្ឋ៩រូប Read More

សេចក្តីប្រកាសព័ត៌មាន សាលាឧទ្ធរណ៍ត្បូងឃ្មុំ នឹងបើកសវនការលើករណីលោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លីខេត្តរតនគិរី

សេចក្តីប្រកាសព័ត៌មាន             សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅ​កម្ពុជា (អាដហុក) សូមជម្រាប​ជូនសាធារណៈជន ស្ថាប័ន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ អង្គការសង្គម​ស៊ីវិលជាតិ និងអន្តរជាតិ សូមជ្រាបថាៈ សាលាឧទ្ធរណ៍​ត្បូងឃ្មុំ នឹងបើកសវនការ​លើករណី​លោក ឆន ផល្លា សកម្មជនការពារ​ព្រៃឈើ និងដីធ្លីខេត្តរតន​គិរី​​វេលា​ម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅសាលាឧ​ទ្ធរណ៍ត្បូង​ឃ្មុំ ស្ថិតនៅ​ខេត្តត្បូងឃ្មុំ បន្ទាប់ពីដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​រកយុត្តិធម៌កាល​ពីឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន សាលាឧទ្ធរណ៍ត្បូងឃ្មុំ នឹងបើកសវនការលើករណីលោក ឆន ផល្លា សកម្មជនការពារព្រៃឈើ និងដីធ្លីខេត្តរតនគិរី Read More

សេចក្តីថ្លែងការណ៍រួម ប្រទេសកម្ពុជា និងអ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ

សេចក្តីថ្លែងការណ៍រួម ប្រទេសកម្ពុជា និងអ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ រាជធានីភ្នំពេញ ថ្ងៃពុធ ទី​ ២៨ ខែមិថុនា ឆ្នាំ ២០២៣ យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ ។ ប្រទេសកម្ពុជា មិនបានអនុម័តកិច្ចគាំពារ ដែលនឹងការពារអត្ថប្រយោជន៍ល្អបំផុតរបស់កុមារ ឬទប់ស្កាត់ការកើតឡើងវិញ នូវការក្លែងបន្លំ និងអំពើពុករលួយធ្ងន់ធ្ងរ ដែលបានកត់សម្គាល់នៅក្នុងការស្មុំកូនអន្តរប្រទេសដែលកើតមានពីអតីតកាល ។ ប្រទេសជាច្រើន បានហាមឃាត់ការស្មុំកូនអន្តរប្រទេសពីប្រទេសកម្ពុជាពេញមួយទសវត្សរ៍ឆ្នាំ២០០០ បន្ទាប់ពីមានភស្ដុតាងជាច្រើននៃការអនុវត្តដែលប្រាសចាកពីច្បាប់ និងគ្មានសីលធម៌ …

សេចក្តីថ្លែងការណ៍រួម ប្រទេសកម្ពុជា និងអ៊ីតាលី មិនគួរណែនាំការស្មុំកូនអន្តរប្រទេសទេ Read More

សេចក្តីថ្លែងការណ៍រួម ការស្នើពន្យារពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សេចក្តី​ថ្លែង​ការណ៍​រួម ការស្នើពន្យារ​ពេល​ធ្វើវិសោធន​កម្មច្បាប់​បោះ​ឆ្នោត   យើងខ្ញុំ ជាក្រុមអង្គការ​សង្គមស៊ីវិល សមាគម និងសហជីព ដូចមានរាយ​នាមខាងក្រោម មានកង្វល់យ៉ាង ខ្លាំងចំពោះការ​ធ្វើវិសោធនកម្ម​ច្បាប់បោះឆ្នោត នៅមុនការ​បោះឆ្នោតថ្នាក់​ជាតិដែល​ខិតជិត​ចូលមក​ដល់ខាង​មុខនេះ ។ ការធ្វើវិសោធន​កម្មនេះ ធ្វើឡើងយ៉ាង​ប្រញាប់​ប្រញាល់ និងពុំបាន​ពិគ្រោះយោបល់​ជាមួយអ្នក​ពាក់ព័ន្ធ រួមទាំង​អង្គការសង្គមស៊ីវិល​ផងដែរ ដែលនេះ គឺជាការប្រាស​ចាកពីគន្លង​ប្រជាធិបតេយ្យ ដែលតម្រូវឱ្យ​មានការចូល​មតិយោបល់ពី​ភាគី​ពាក់​ព័ន្ធ …

សេចក្តីថ្លែងការណ៍រួម ការស្នើពន្យារពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោត Read More

បើកវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស”

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា គម្រោងសិទិ្ធស្រ្តី និងកុមារបានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស” កាលពីថ្ងៃទី១៤ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន និងភូមិកំពត់ ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុប ៦០នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីផ្តល់ចំណេះដឹងសម្រាប់សហគមន៍ស្វែងយល់ពីកិច្ចការពារអំពើជួញដូរមនុស្ស កេងប្រវ័ញ្ជកំម្លាំងពលកម្ម និងសុវត្ថិភាពចំណាកស្រុក នៅកម្ពុជា និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខសុវត្ថិភាព។ ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋសិក្សាស្វែងយល់អំពីច្បាប់ជួញដូរ ល្បិចមេខ្យល់ ការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកយល់ដឹង និងស្វែងរកសេវាឱ្យជួយគាំទ្រ …

បើកវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពចំណាកស្រុក និងអំពើជួញដូរមនុស្ស” Read More

កម្មកររបស់ក្រុមហ៊ុន ស្តារឡៃថ៍ អឹភែរឹល មេនូហ្វឹកឆឺរីងដែលស្ថិតនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ដាក់ញត្តិទៅក្រសួងការងារ

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះវេលាម៉ោង៨និង៣០នាទី កម្មកររបស់ក្រុមហ៊ុន ស្តារឡៃថ៍ អឹភែរឹល មេនូហ្វឹកឆឺរីងដែលស្ថិតនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណជាង ២០០នាក់

កម្មកររបស់ក្រុមហ៊ុន ស្តារឡៃថ៍ អឹភែរឹល មេនូហ្វឹកឆឺរីងដែលស្ថិតនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ដាក់ញត្តិទៅក្រសួងការងារ Read More

វីដេអូខ្លីអប់រំស្តីពី “សិទ្ធិសេរីភាពបញ្ចេញមតិ”

វីដេអូនេះ ផលិតដោយក្រុមការងារនៃ #សមាគមអាដហុក ក្នុងគោលបំណងផ្សព្វផ្សាយឱ្យពលរដ្ឋបានយល់ដឹងអំពី #សិទ្ធិសេរីភាពបញ្ចេញមតិ  តាមរយៈវីដេអូខ្លីនេះ។

វីដេអូខ្លីអប់រំស្តីពី “សិទ្ធិសេរីភាពបញ្ចេញមតិ” Read More

វគ្គផ្សព្វផ្សាយ ស្តីពី “ផលប៉ះប៉ះពាល់នៃការរៀបការវ័យក្មេង និងអំពើហឹង្សាផ្អែកលើយេនឌ័រ “

គម្រោងការការពារ និងទប់ស្កាត់ការបង្ខំរៀបការវ័យក្មេង នៃសមាគមអាដហុក តាមរយៈភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំបើកវគ្គផ្សព្វផ្សាយ ស្តីពី “ផលប៉ះប៉ះពាល់នៃការរៀបការវ័យក្មេង និងអំពើហឹង្សាផ្អែកលើយេនឌ័រ ” ស្ថិតក្នុងភូមិធួយទុំ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ។ វគ្គនេះដែរ មានអ្នកចូលរួមចំនួន ៥៩នាក់ ក្នុងនោះស្រ្តី ៣០នាក់ មានទាំងសិស្សសាលា និងអាណាព្យាបាល ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋសហគមន៍ ជាពិសេសយុវវ័យ យល់ដឹងពីផលវិបាកនៃការឆាប់មានដៃគូរ

វគ្គផ្សព្វផ្សាយ ស្តីពី “ផលប៉ះប៉ះពាល់នៃការរៀបការវ័យក្មេង និងអំពើហឹង្សាផ្អែកលើយេនឌ័រ “ Read More

ពលរដ្ឋរងគ្រោះដីធ្លីប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាល ដើម្បីតាមដានញត្តិរបស់ពួកគាត់

ការប្រមូល​ផ្តុំនេះ ធ្វើឡើងនា​ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដោយមាន​ប្រជាពលរដ្ឋ​មកពីទំនប់៩៤ ភូមិអំពៅព្រៃ ភូមិស្វាយព្រៃ និងភូមិ​ជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិអាចម៍កុក សង្កាត់កំពង់​សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងបំណងតាម​ដានញត្តិ​ដែល​ពួកគាត់​បានដាក់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយស្នើសុំឲ្យ​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តកណ្តាល ជួយកាត់​ឆ្វៀល​ដីប្រជាពល​រដ្ឋចេញ​ពីការ​អភិវឌ្ឍន៍របស់​គម្រោង​អាកាសយាន្តដ្ឋានអន្តរជាតិ​តេជោ (ព្រលានយន្តហោះថ្មី) និង​ជួយផ្តល់ប័ណ្ណ​កម្មសិទ្ធិដីធ្លី។

ពលរដ្ឋរងគ្រោះដីធ្លីប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាល ដើម្បីតាមដានញត្តិរបស់ពួកគាត់ Read More

សូមធានាសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ភ្នំពេញ ថ្ងៃទី១  ខែមិថុនា ឆ្នាំ២០២៣ សេចក្តីថ្លែងការណ៍រួម សូមធានាសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ យើងខ្ញុំ ជាក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដូចមានរាយនាមខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សិទ្ធិចូលរួមប្រកួតប្រជែងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដោយសារតែនីតិវិធីបំពេញបែបបទ …

សូមធានាសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ Read More