រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដូចមានរាយនាមខាងក្រោម មានការខកចិត្តចំពោះការខកខានរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការប្រកាសសាលក្រម និង ចំពោះការបន្តនីតិវិធីស៊ើបអង្កេតលើករណីលោក យាង សុធារិន និងលោក អួន ឈិន។ អ្នកទាំងពីរត្រូវបានចាប់ខ្លួន ឃុំឃាំង និងចោទប្រកាន់ដោយសារតែការអនុវត្តសេរីភាពបញ្ចេញមតិ និងការងាររបស់ពួកគេជាអ្នកសារព័ត៌មានស៊ើបអង្កេតទៅលើបញ្ហាអយុត្តិធ៌មសង្គម។ ការប្រកាសសាលក្រមចាត់របៀបកាលពីថ្ងៃម្សិលមិញបង្ហាញឱ្យឃើញពីកង្វះភស្តុតាងដាក់បន្ទុកដល់បទចោទ ដែលនេះបានប៉ះពាល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ព្រមទាំងរំលេចឱ្យឃើញនូវការធ្លាក់ចុះនៃសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ យើងខ្ញុំស្នើឱ្យមានការទម្លាក់ចោលបទចោទប្រឆាំងទៅលើអ្នកទាំងពីរជាបន្ទាន់។ លោក យាង សុធារិន្ទ និងលោក អួន ឈិន អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី …
សេចក្តីថ្លែងការណ៍រួម៖ អង្គការសង្គមស៊ីវិលខកចិត្តចំពោះ ការបន្តនីតិវិធីស៊ើបអង្កេតលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីលោក យាង សុធារិន្ទ និងលោក អួន ឈិន Read More