សម្លាប់ប្រពន្ធព្រោះភ្លើងប្រចណ្ឌ័

កាលពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៥ វេលាម៉ោង៣ល្ងាច ជនរង​គ្រោះ​ឈ្មោះ ឡេង ផាន ភេទ ស្រី អាយុ ៥៦ឆ្នាំ ត្រូវបាន​ប្តីឈ្មោះ អ៊ូច សុខន អាយុ ៦០ឆ្នាំ មុខរបរ​ធ្វើស្រែ ​ប្រើកាំបិត និង ពូថៅ កាប់ទៅ​លើស្ត្រី​រងគ្រោះ​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង​កើតហេតុ​លើផ្ទះរបស់​ខ្លួនក្នុង​ភូមិ ព្រែកក្រែង ឃុំ ព្រែកត្នោត ស្រុក ទឹកឈូ ខេត្តកំពត …

សម្លាប់ប្រពន្ធព្រោះភ្លើងប្រចណ្ឌ័ Read More

សកម្មជនសិទ្ធិមនុស្សចូលបំភ្លឺក្នុងតុលាការ

លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ច្បាប់​ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បានអះ​អាង​ថា លោក​បាន​បង្ហាញ​ឯកសារ និង​ភស្តុតាង​គ្រប់​គ្រាន់ ដែល​បញ្ជាក់​ថា លោក​មិន​បាន​បរិហារ​កេរ្តិ៍​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ២​រូប​នោះ​ឡើយ។

សកម្មជនសិទ្ធិមនុស្សចូលបំភ្លឺក្នុងតុលាការ Read More

សភា​បក្ស​កាន់​អំណាច​អនុម័ត​ច្បាប់​អង្គការ

ដោយ​គ្មាន​អ្វី​កែ​ប្រែ​ច្រើន រដ្ឋ​សភា​ដែល​មាន​តែ​សមាជិក​មក​ពី​គណ​បក្ស​កាន់​អំណាច បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​ស្រុង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ ខណៈ​មនុស្ស​ប្រហែល ៥០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ជំទាស់​នឹង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ។

សភា​បក្ស​កាន់​អំណាច​អនុម័ត​ច្បាប់​អង្គការ Read More

ជនជាតិភាគតិច៥១គ្រួសារនៅមណ្ឌលគិរីបដិសេធប្ដូរភូមិដ្ឋាន

អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ចំនួន ៥១​គ្រួសារ​នៅ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៥ បាន​បដិសេធ​ទៅ​នឹង​សំណើរ​ផ្លាស់​ប្ដូរ​ទីតាំង ដែល​ស្នើ​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​បំណង​បញ្ចប់​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន VARANASY​ Co., Ltd។

ជនជាតិភាគតិច៥១គ្រួសារនៅមណ្ឌលគិរីបដិសេធប្ដូរភូមិដ្ឋាន Read More

សង្គមស៊ីវិលបន្តរិះគន់ខ្លឹមសារសេចក្ដីព្រាងច្បាប់អង្គការ

ក្រុម​អ្នក​តវ៉ា​ប្រហែល ៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បន្ត​តវ៉ា​ទៅ​នឹង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់ ដែល​គ្រោង​នឹង​អនុម័ត​ដោយ​រដ្ឋ​សភា​ជាតិ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

សង្គមស៊ីវិលបន្តរិះគន់ខ្លឹមសារសេចក្ដីព្រាងច្បាប់អង្គការ Read More

អ្នកតវ៉ាប្រទាញប្រទង់ជាមួយសន្តិសុខមួយប្រាវ

ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សង្គម​ស៊ីវិល និង​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ចម្ការមន បាន​កើត​ឡើង​មួយ​ប្រាវ​នៅ​មុខ​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៥​ ខណៈ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ ព្យាយាម​ដើរ​ដង្ហែរ​ក្បួន​របស់​ខ្លួន​ ដើម្បី​សម្ដែង​ការ​ជំទាស់​ទៅ​នឹង​គម្រោង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នោះ។ ប៉ុន្តែ គ្មាន​សេចក្ដី​រាយការណ៍​ណា​បញ្ជាក់​ថា មាន​មនុស្ស​រង​របួស​នោះ​ឡើយ។

អ្នកតវ៉ាប្រទាញប្រទង់ជាមួយសន្តិសុខមួយប្រាវ Read More

អាជ្ញាធរសៀមរាបចាប់ខ្លួនតំណាងអ្នកភូមិពីរនាក់

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ប្រចាំ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ ២​រូប ដែល​ជា​តំណាង​របស់​ប្រជា​ពលរដ្ឋ​ជាង ៣០០​គ្រួសារ​នៅ​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ទាំង​ពីរ​អំឡុង​ពេល​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៥។

អាជ្ញាធរសៀមរាបចាប់ខ្លួនតំណាងអ្នកភូមិពីរនាក់ Read More

សកម្មជនដីធ្លីតវ៉ា​ជំទាស់​ច្បាប់​គ្រប់​គ្រង​សង្គម​ស៊ីវិល

ប្រជា​ពលរដ្ឋ​ជាង ៥០​នាក់​មក​ពី​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​វិមាន​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៥ ដោយ​បាន​អំពាវ​នាវ​ឲ្យ​សមាជិក​រដ្ឋ​សភា​ទម្លាក់​ចោល​ជា​បន្ទាន់​នូវ​សេចក្ដី​ព្រាង​ច្បាប់​សមាគម-អង្គការ​សង្គម​ស៊ីវិល ហើយ​ងាក​ទៅ​ជួយ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​ដែល​កំពុង​កើត​ឡើង​យ៉ាង​រាល​ដាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

សកម្មជនដីធ្លីតវ៉ា​ជំទាស់​ច្បាប់​គ្រប់​គ្រង​សង្គម​ស៊ីវិល Read More