ប្រជាពលរដ្ឋ​​ទាម​ទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​ម្នាក់

អ្នក​ភូមិ​ប្រហែល ១០០​នាក់​មក​ពី​ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ បាន​ឡើង​ទៅ​ទាម​ទារ​ឲ្យ​តុលាការ​​ខេត្ត​នេះ​ដោះ​លែង​លោក សៃ រ៉េត ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែកក្ដដា ឆ្នាំ​២០១៥ នៅ​ក្នុង​សំណុំ​រឿង​ករណី​អំពើ​ហិង្សា​កាល​ពី​ឆ្នាំ​២០១២។

ប្រជាពលរដ្ឋ​​ទាម​ទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​ម្នាក់ Read More

កម្មការិនី​ប្រហែល​៥០០​នាក់​តវ៉ា​មុខ​ក្រសួង​ការងារ

កម្មការិនី​ប្រហែល ៥០០​នាក់​មក​ពី​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​អេឃីនថិច ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា និងវឌ្ឍនៈ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៥ ដោយ​បាន​ទាម​ទារ​លក្ខខណ្ឌ​ការងារ ៩​ចំណុច ក្នុង​នោះ​មាន​ទាំង​ប្រាក់​អតីតភាព​ការងារ។

កម្មការិនី​ប្រហែល​៥០០​នាក់​តវ៉ា​មុខ​ក្រសួង​ការងារ Read More

ព្រោះតែដាំបាយមិនទាន់ស្ត្រីមា្នក់ត្រូវបានបី្តវាយស្លាប់

នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៥ វេលាម៉ោង ១១យប់ នៅភូមិ សាយសាម៉ន ឃុំ ចំណោម ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ ស្ត្រីរងគ្រោះ​ម្នាក់ឈ្មោះ គឹម ហួន ហៅ ច្រឹប អាយុ ៤០ឆ្នាំ ត្រូវបាន​ប្តីឈ្មោះ តឿម សុខ អាយុ ២៥ឆ្នាំ វាយដំ​ដោយប្រើ ដំបង​ត្រូវចំ​ …

ព្រោះតែដាំបាយមិនទាន់ស្ត្រីមា្នក់ត្រូវបានបី្តវាយស្លាប់ Read More

ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​ទាម​ទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​គំរាម​កំហែង​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស

ភ្នំពេញ (១៥ កក្កដា ២០១៥)៖ គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បំពារ​បំពាន​តាម​ប្រព័ន្ធ​តុលាការ​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​​លេខ​ធ្លោ លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ផ្លូវ​ច្បាប់ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។

ក្រុម​អ្នក​ច្បាប់​អន្តរជាតិ​ទាម​ទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​គំរាម​កំហែង​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស Read More

ពលរដ្ឋប្រឈម​ការ​បណ្ដេញ​ចេញ​នៅ​ខេត្ត​ក្រចេះ​ឡើង​មក​ស្វែង​រក​អន្តរាគមន៍​នៅ​ភ្នំពេញ

ភ្នំពេញ (១៤ កក្កដា ២០១៥)៖ ប្រជាពលរដ្ឋ​ចំនួន ៧៧​គ្រួសារ​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ នៅថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ នេះ បាន​ដាក់​ញត្តិ​ទៅ​កាន់​សម្ដេច​ពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន UBE Development Co., Ltd។

ពលរដ្ឋប្រឈម​ការ​បណ្ដេញ​ចេញ​នៅ​ខេត្ត​ក្រចេះ​ឡើង​មក​ស្វែង​រក​អន្តរាគមន៍​នៅ​ភ្នំពេញ Read More

ពលរដ្ឋរាប់រយនាក់ចោទអាជ្ញាធរមូលដ្ឋានរំលោភយកដីរដ្ឋ

ពោធិ៍សាត់ (១៤ កក្កដា ២០១៥)៖ ប្រជា​ពលរដ្ឋ​ជាង ២០០​នាក់​នៅ​ឯស្រុក​ក្រគរ ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ស្វាយសរ និង​ឃុំ​ឈើ​តុំ ដោយ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ថា​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​ភ្នំ​តាកុច យក​ធ្វើ​ជា​សកម្ម​សិទ្ធិ​ផ្ទាល់ខ្លួន។

ពលរដ្ឋរាប់រយនាក់ចោទអាជ្ញាធរមូលដ្ឋានរំលោភយកដីរដ្ឋ Read More