សេចក្ដីប្រកាសព័ត៌មាន សមាគមអាដហុក ច្រានចោលការ​ស្នើសុំសម្របសម្រួល ករណីប៉ុនប៉ងធ្វើឃាត លោក សុក រដ្ឋា

សមាគមការពារសិទ្ធិមនុស្ស អាដហុក សូមជំរុញដល់ ស្ថាប័នអនុវត្តច្បាប់ ត្រូវចាត់វិធានការណ៍ អោយបានម៉ឹងម៉ាត់ ក្នុងការចាត់ វិធានការណ៍ ទៅលើជនប្រព្រឹត្ត ដែលបាន ប៉ុនប៉ង ធ្វើឃាត លោក សុក រដ្ឋា អ្នកសម្របសម្រួល សមាគងាដហុក ខេត្តមណ្ឌលគីរី និង សហការីរបស់លោក ២រូបផ្សេងទៀត (លោក ប៊ុន ចន្ថា អាយុ ៤៩ឆ្នាំជាជំនួយការ និង​លោក ឡេ កៅ អាយុ ២៩ឆ្នាំជាសកម្មជន ក្រុងសែនមនោរម្យ) កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ដែលប្រព្រឹត្តឡើងដោយ ឈ្មោះ ប៉ែន សុខុម ជាអ្នកការពារ ក្រុមហ៊ុន (វិឡាឌីវិឡុបមេន) Vila Development ដោយប្រើប្រាស់ រថយន្តម៉ាក Tacoma ពាក់ស្លាកលេខ កំពង់ចាម 2A-5873។

ករណីនេះ លោក សុក រដ្ឋា និង សហកការីរបស់លោក ទាំងពីរនាក់បាន ដាក់ពាក្យ ប្ដឹងទៅ តុលាការខេត្តមណ្ឌល់គីរី កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ក្រោយពីការដាក់ពាក្យប្ដឹង ទៅស្ថាប័នអាយ្យការ អមសាលាដំបូងខេត្តមណ្ឌលគីរី ក៏មានសមត្ថកិច្ចដែលពាក់ព័ន្ធ នៅក្នុងរឿងក្ដីនេះ មួយចំនួន និង តំណាងក្រុមហ៊ុន បានព្យាយាមធ្វើការសម្របសម្រួល ផ្ដល់សំណងរដ្ឋប្បវេណី និង រំលត់បណ្ដឹងអាជ្ញា ជាមួយ លោក សុក រដ្ឋា និង ជនរងគ្រោះពីររូបផ្សេងទៀត ប៉ុនតែការព្យាយាមនេះ ត្រូវបាន លោក សុក រដ្ឋា ក៏ដូចជា សមាគម អាដហុក បដិសេធមិនទទួលយកតាមការស្នើសុំខាងលើនេះ។

សេចក្ដីប្រកាសព័ត៌មាន សមាគមអាដហុក ច្រានចោលការ​ស្នើសុំសម្របសម្រួល ករណីប៉ុនប៉ងធ្វើឃាត លោក សុក រដ្ឋា Read More

ប្តី ប្រពន្ធ ស្លាប់ និងកូនមានរបួស ដោយភ្លើងប្រច័ណ្ឌ

ភ្លើង​ប្រច័ណ្ឌ ធ្វើអោយ​​​ប្តីចាក់សាំង​ដុត​សម្លាប់ខ្លួនឯង និង​ប្រពន្ធ ឈ្មោះ នី រស្មី​ អាយុ​២៩ឆ្នាំ ស្លាប់នៅ​​នឹងកន្លែង រីឯប្តី​ជាអ្នកបង្ក​ហេតុ​បានស្លាប់​ពីរ​ថ្ងៃក្រោយហេតុការណ៏​កើតឡើង​នៅ​មន្ទីពេទ្យ ហើយត្រូវបាន​សាច់​ញ្ញាតិយក​​ទៅធ្វើបុណ្យ​​នៅ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង ចំណែក​​កូនពីរនាក់ (ប្រុស១ស្រី១)  រងរបួស ដៃជើង​​កំពុងព្យាបាល​​នៅមន្ទីរ​ពេទ្យ​ខេត្ត រឿងរ៉ាវនេះ​​បានកើតឡើង​​នៅថ្ងៃទី ០៣​ ខែ កុម្ភ: ឆ្នាំ ២០១៤ វេលាម៉ោង​​១១:៤០នាទី​យប់ នៅ​ភូមិ​កសិកម្ម សង្កាត់​ ស្រង៉ែ​ ក្រុង​​សៀមរាប ខេត្ត​​សៀមរាប។

ប្តី ប្រពន្ធ ស្លាប់ និងកូនមានរបួស ដោយភ្លើងប្រច័ណ្ឌ Read More

សេចក្តីថ្លែង​ការណ៍ ស្តីអំពី ការប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ក្នុងឆ្នាំ២០១៣ ជាពិសេស អំពើ​ទារុណ​កម្ម​ធ្ងន់​ធ្ងរ​លើ​កម្មការីនី​ខ្មែរ​ដោយ​ថៅកែ​ជនជាតិ​ថៃ

សមាគម​ការពារ​សិទ្ធមនុស្ស​ និ​ង​​អភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់​ថាអាដហុក (ADHOC)​​ សូមជំរុញ​​រដ្ឋាភិបាល​កម្ពុជា និង មន្ត្រី​ស្ថានទូតខ្មែរ​ប្រចាំ​ប្រទេសថៃ បង្កើនការ​ចាប់អារម្មណ៍​ និង​យកចិត្ត​​ទុក​ដាក់​​ចំពោះពលរដ្ឋខ្មែរ​ដែលទៅបំរើការងារ​នៅប្រទេសថៃ​ បន្ថែមទៀត ។ នៅក្នុង​ឆ្នាំ​២០១៣​​កន្លងមកនេះ សមាគម​អាដហុក បានទទួល​ពាក្យបណ្តឹង និង​​អន្តរាគមន៍​ លើករណី​រំលោភសិទ្ធិពលករ​ខ្មែរនៅប្រទេសថៃ យ៉ាងហោច​ណាស់មាន​ប្រមាណ​​៧៥​ករណី​​ ដែលក្នុង​នោះ ពលករ​មួយចំនួន​ទទួលរងការ​ធ្វើទារុណកម្ម​ បង្អត់អាហារ ជាប់​ពន្ធនាគារ គំរាមកំហែង​​វាយធ្វើបាប​ មិនបើក​ប្រាក់ខែ​ ជួញដូរបន្ត រំលោភបំពាន​ផ្លូវភេទ និង មួយចំនួន​បាត់ដំណឹង​ដោយសារ​ក្រុមហ៊ុន​បិទទ្វារ​ ព្រមទាំងមាន​ការទទួលរងការ​បាញ់ប្រហារ​បណ្តាលឲ្យ​ស្លាប់[1]   ស្លាប់ក្នុងពេល​បំពេញ​ការងារ និង​ស្លាប់ក្នុង​បន្ទប់ស្នាក់​នៅជាដើម …

សេចក្តីថ្លែង​ការណ៍ ស្តីអំពី ការប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ក្នុងឆ្នាំ២០១៣ ជាពិសេស អំពើ​ទារុណ​កម្ម​ធ្ងន់​ធ្ងរ​លើ​កម្មការីនី​ខ្មែរ​ដោយ​ថៅកែ​ជនជាតិ​ថៃ Read More

សនិ្នសិទសារពត៌មាន ស្តីអំពី ការ​ប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ

នៅថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៤ វេលាម៉ោង ៩ព្រឹក នៅទីស្នាក់ការ​សមាគម​អាដហុកភ្នំពេញ មានការរៀបចំ​ធ្វើសន្និសិទ​សារពត៌មាន ស្តីពី ការប្រឈម​របស់ពលករ​ខ្មែនៅ​ប្រទេសថៃ ដោយមាន​ការចូលរួមពី ៖ អ្នកស្រី ជួន ចំរុង ប្រធានផ្នែក​ស្រី្ត​សមាគម​អាដហុក អ្នកស្រី គា សុផល មេធាវី រួមជាមួយ​ជនរងគ្រោះ និងអ្នកសារ​ពត៌មាន​ជាតិ អន្តរជាតិ​បានចូលរួម​ផងដែរ។ អ្នកស្រី ជួន ចំរុង ប្រធានផ្នែក​ស្រី្តសមាគម​អាដហុក បានថ្លែង​ក្នុងកម្មវិធី​បើក​សន្និសិទ​សារពត៌មាន​ដោយបានលើក​ឡើងពី …

សនិ្នសិទសារពត៌មាន ស្តីអំពី ការ​ប្រឈម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ Read More

នារីខ្មែរ​ពីរនាក់​ត្រូវមេ​ខ្យល់​បោក​យក​ទៅលក់​ធ្វើស្រី​ពេស្យា​នៅ​ប្រទេស​ថៃ

នៅថ្ងៃទី ១៤ និង ១៥ ខែ មករា ឆ្នាំ ២០១៤ នារីខ្មែរ​ពីរនាក់​ឈ្មោះ ឆ.សទ ភេទស្រី អាយុ ១៨ឆ្នាំ មានស្រុក​កំណើត​នៅខេត្ត​សៀមរាប និងឈ្មោះ សខ.សភ ភេទស្រី អាយុ ១៩ឆ្នាំ មាន​ស្រុក​កំណើត​នៅខេត្ត ស្វាយរៀង ត្រូវបាន​មេខ្យល់​ឈ្មោះ ណង ឈ្មោះ គន. វទ សហការ​ជាមួយ​មេបន​នៅប្រទេស​ថៃ​ឈ្មោះ សង នាំពីភ្នំពេញ​យកទៅលក់​អោយធ្វើជា​ស្រីពេស្យា​នៅប្រទេស​ថៃ​តាមច្រក​ខេត្ត​កោះកុង ដោយមេខ្យល់​កុហក​នារីរង​គ្រោះ​ទាំងពីរនាក់​ថា …

នារីខ្មែរ​ពីរនាក់​ត្រូវមេ​ខ្យល់​បោក​យក​ទៅលក់​ធ្វើស្រី​ពេស្យា​នៅ​ប្រទេស​ថៃ Read More

ADHOC JOINT STATEMENT: Cambodia: Latest crackdown on peaceful dissent further perpetuates impunity and fuels tensions

Cambodia: Latest crackdown on peaceful dissent further perpetuates impunity and fuels tensions   (Bangkok, 28 January 2014): The Asian Forum for Human Rights and Development (FORUM-ASIA), a Bangkok-based regional human …

ADHOC JOINT STATEMENT: Cambodia: Latest crackdown on peaceful dissent further perpetuates impunity and fuels tensions Read More

លទ្ធផល​សង្ខេប​ផ្នែកដោះ​ស្រាយទំនាស់ ឆ្នាំ២០១៣

កម្មវិធី​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ គឺជា​ផ្នែកមួយថ្មី​របស់​អង្គការ​អាដហុក ដែលត្រូវ​​បានបង្កើត​ឡើងក្នុងឆ្នាំ២០១៣ បន្ទាប់​ពីបាន​ធ្វើចប់​រួចរាល់ នូវឧបករណ៏​ដោះស្រាយ​​ទំនាស់​ដែល​មាន ៥ជំហាន និង ២៣ឧបករណ៏ ដែលជាការ​ជួយឧបត្ថ​គាំទ្រផ្នែកស្មារតី និង សម្ភារៈ ពីសំណាក់​​សាកល​វិទ្យាល័យ​ទីលប័ក មានមូល​ដ្ឋាននៅ​ប្រទេសហូឡង់ ។ កម្មវិធី​នេះមាន​គោលបំណង ដើម្បី​ជួយដល់​ពលរដ្ឋ​កម្ពុជា ពិសេស​ប្រជាសហគមន៏​នៅតាម​​ជនបទ​ដែលមាន​ទំនាស់តូច​តាច បាន​ទទួល​នូវ​យុត្តិធម៌ ដោយពុំ​ចាំបាច់​ពឹងផ្អែក​តែទៅ​លើប្រពន្ធ័​​ដោះស្រាយ​​ផ្លូវការ​តែប៉ុណ្ណោះ​នោះទេ ។ តាមការ​ស្រាវជ្រាវ​របស់វិទ្យា​ស្ថាន​មួយ​នៃប្រទេសហូឡង់ បានរក​ឃើញថា នៅលើពិភព​​លោក មានទំនាស់​ប្រហែល​ជា៨០% ដែល​អាច​ដោះ​ស្រាយ​បានតាម​យន្តការ​សម្រុះសម្រួល ។ មិនខុស​អ្វីពី​​ប្រទេសកម្ពុជា​ទេ គឺយើង​សង្កេត​ឃើញ មានទំនាស់​តូចតាច​ជាច្រើន ដែលអាច​សម្រុះ​សម្រួល​គ្នាបាន …

លទ្ធផល​សង្ខេប​ផ្នែកដោះ​ស្រាយទំនាស់ ឆ្នាំ២០១៣ Read More

ស្រ្តីមានផ្ទៃពោះ ជនជាតិដើមភាគតិចព្នង​សម្រេច​ធ្វើទារុណកម្ម​ចាក់សាំងដុតខ្លួន​ដោយសារ អំពើហឹង្សា​ក្នុងគ្រួសារ

កាលពី​យប់ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤​​វេលា​ម៉ោង​៧យប់​ស្ត្រី ឈ្មោះ ណ. ក. អាយុ២៧ឆ្នាំ មានផ្ទៃពោះ២ខែ បានសម្រេចចិត្តគិតខ្លី ចាក់សាំងដុតសម្លាប់ខ្លួន​នៅលើ​កាំជណ្តើរ​ផ្ទះ​តែ​មិនបាន​សម្រេច​បណ្តាលឲ្យរងរបួសធ្ងន់​ ដោយសារតែនាងធុញទ្រាន់​នឹង​ការរស់នៅ​​ជាមួយ​ប្តីដែល​តែងតែបង្កហឹង្សាក្នុងគ្រួសារ​ជាបន្តបន្ទាប់កន្លងមក​។​  ប្តីរបស់​ស្ត្រី​រងគ្រោះ ឈ្មោះ យុន ជិន អាយុ៣០ឆ្នាំ មានមុខរបរជាអ្នកចម្ការ​។​ គ្រួសារនេះ​មាន​កូន២នាក់ រស់នៅក្នុងបន្ទុក​ ហើយរស់នៅក្នុងភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ។ ការធ្វើទារុណកម្មខ្លួនឯង​របស់ស្រ្តីជនជាតិមានផ្ទៃពោះ ​ដោយចាក់សាំងស្រោចខ្លួន​ និង​ដុតសម្លាប់ខ្លួន បណ្តាលឲ្យឆាប់ឆេះរាងកាយយ៉ាងសន្ឋោរសន្ឋៅ​​តែត្រូវ​អ្នក​ភូមិជួយ​ពន្លត់​និង​នាំតាមរថយន្តសង្រ្គោះ​របស់ស្នងការរដ្ឋាន​​នាំមកមន្ទីរពេទ្យ​​ខេត្តភ្លាមៗ។ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលកន្ទួត​ បាននិយាយថា មូលហេតុដែលឈានឲ្យមានការធ្វើ …

ស្រ្តីមានផ្ទៃពោះ ជនជាតិដើមភាគតិចព្នង​សម្រេច​ធ្វើទារុណកម្ម​ចាក់សាំងដុតខ្លួន​ដោយសារ អំពើហឹង្សា​ក្នុងគ្រួសារ Read More

អំពើហិង្សាក្នុងគ្រួសារពាក់ព័ន្ធការលែងលះ

ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៤ ចន្លោះម៉ោង ៧:៣០នាទី​ទៅម៉ោង​៨:៣០នាទី​ព្រឹក សមាគម​អាដហុក​បាន​ធ្វើការ​​ផ្សាយ​ផ្ទាល់ តាមវិទ្យុ​សំបុកឃ្មុំ FM១០៥ លើ​ប្រធានបទ​អំពើហិង្សា​ក្នុងគ្រួសារ​ពាក់ព័ន្ធ​ការ​លែងលះ ដើម្បី​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​បានយល់​ដឹង សំរាប់ការ​ដោះស្រាយ​បញ្ហាផ្ទាល់​ដែលពួក​គាត់​កំពុង​ជួបប្រទះ​ជាប្រចាំថ្ងៃ ដោយមាន​ការ​ចូលរួមពី​វាគ្មិន​ដូចជាៈ លោកស្រី លឹម មុនី អនុ​ប្រធាន​ផ្នែកស្ត្រី និង​កុមារ​សមាគម​អាដហុក លោកស្រី គា សុផល មេធាវី អ្នកស្រី ឌុក ដែន ជនរង​គ្រោះនៃ​អំពើហិង្សា​​ក្នុងគ្រួសារ   បន្ទាប់​ពីមានការ​ថ្លែង​ចំណាប់​អារម្មណ៏​របស់​វាគ្មិន​ទាក់ទង់​ទៅនឹង …

អំពើហិង្សាក្នុងគ្រួសារពាក់ព័ន្ធការលែងលះ Read More